ឃាតករ​លាក់​មុខ​ឆក់យក​ជីវិត​បុរស​ម្នាក់​នៅ​ផ្លូវជាតិ​លេខ​៣​ទាំង​ព្រឹក​ព្រលឹម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2016 ក+ ក-

​ភ្នំពេញ​៖​ហេតុការណ៍​គ្រោះ​ចរាចរណ៍​បានកើត​ឡើង​ក្នុង​មួយ​ពព្រិច​ភ្នែក បណ្តាលអោយ​យុវជន​ម្នាក់​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣២​នាទី​ព្រឹក​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៣​មុខ​ក្លោងទ្វា​វត្ត​ជន្លង់ម្លូ​ក្នុងភូមិ​ទួល​កី​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ ថូ ស៊ា​វ​ឡុង អាយុ​២០​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ពោធិ​ក្រោម​ឃុំ​ព្រែក​ពោធិ៍​ស្រុក​ស្រី​សន្ធ​ខេត្តកំពង់ចាម​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​RSX​ពណ៌​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញៈ​1GA.7362 ។ ចំណែក​តៃកុង​បើកបរ​រថយន្ត​ឈ្មោះ មាស បុរី អាយុ​២៣​ឆ្នាំ​មុខរបរ​បើកឡាន​រស់នៅ​ភូមិ​ពាម​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​បើករថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ពណ៌​ស​ពាក់​ស្លាក​លេខ​PP,0735​បើកបរ​ស្រប់​ទិស​គ្នា​។​
​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​កើ​ហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​បើកបរ​ស្រប់​ទិស​គ្នា​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា​បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​ខាងលើ​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ រីឯ​ម៉ូតូ​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​ចំណែក​រថយន្ត​បង្ក​និង​តៃកុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​ដើម្បី​រងចាំ​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​មក​ធ្វើការ​វាស់​វេ​ង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ បញ្ញា​

15033935_1790335121205050_656827562_o15007655_1790335114538384_36116299_o 15033905_1790335137871715_1462080998_o15060224_1790335154538380_1172684094_o