រាជធានីភ្នំពេញ៖សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានបញ្ជូនឃាតកដែលសម្លាប់នារីបយគ្គលិក «ក្លឹប៥៥» យកសពមកបោះចោលក្នុងគំនរសំរាមដោយរុំក្រណាត់ជិត ឃើញតែជើង នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់។
ជនល្មើសឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ ចំណែកនារីរងគ្រោះឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំជាបុគ្គលិក «ក្លឹប៥៥» ។
គួរបញ្ជាក់ថា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គ្រាដែអ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោលនៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចាប់បានឃាតកសម្លាប់ ស្ដ្រីម្នាក់ជាបុគ្គលិក «ក្លឹប៥៥» បានហើយនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕