សាលដីកា​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គជប​នឹង​ប្រកាស​នៅ​ថ្ងៃ​៣០ វិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សំណុំរឿង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយរូប​សុំ​នៅក្រៅ​ឃុំ​តុលាការ​កំពូល​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខ​។
​កម្មវត្ថុ​នៃ​សវនាការ​នេះ គឺ​បណ្តឹងសុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នៅពេល​សវនាការ​ពេញ​មួយ​ព្រឹក​ម្សិលមិញ​ជនជាប់ចោទ​លោក នី​ចរិយា លោក ណៃ វង្ស​ដា លោក នី សុខា លោក យី សុខ​សាន និង​លោកស្រី លឹម មុន្នី បាន​លើក​អង្គហេតុ​ដែល​នៅ​សុំ​នៅក្រៅ​ឃុំ​ដោយ​ពួកយើង​មាន​អាសយដ្ឋាន​ច្បាស់លាស់ និង​សូម​ដាក់​ប្រាក់​តម្កល់​ដើម្បី​សុំ​នៅក្រៅ​ឃុំ​។ បន្ទាប់ពី​សវនាការ​ដេញ​ដោល​ចប់​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានបញ្ចប់​ការ​សួរ រួច​បានសម្រេច​លើក​ពេល​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខនេះ​៕

1c7c80d0-ea75-4b30-b47a-eee3cb7f02d4 9069681a-3702-43f7-9d89-2207f5076a67cf8d36f2-0af9-4b43-ac04-551e0cf0b159 eeb36755-9abc-47c2-ad98-3e2be5ef5d3b