តំណាងរាស្ត្របក្សប្រឆាំងស្នើប្រធានសភាកោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលមកបំភ្លឺ
រាជធានីភ្នំពេញ៖ក្រុមតំណាងរាស្ត្របក្សប្រឆាំងបានសរសេរលិខិតផ្លូវការទៅសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាដើម្បីកោះហៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមកសាកសួរទាក់ទងភាពអសកម្មក្នុងវិស័យសុខាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ខាងមុខនេះ៕