ជ្រូកព្រៃ​គាស់​បុរស​​ម្នាក់រង​​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

​ខេត្តកោះកុង​៖​បុរស​វ័យ​ចំណាស់​ជា​អ្នកចំការ​ម្នាក់​ត្រូវ​ជ្រូកព្រៃ​ទម្ងន់​ជាង​១០០​គីឡូក្រាម​គាស់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ដែល​ករណីនេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ស្ថិតនៅ​ក្នុងព្រៃ​ក្នុងភូមិ​កោះ​ប៉ោរ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ សេង ណែម អាយុ​៥០​ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ដើរទៅ​ចំការ​ដោយមាន​ឆ្កែ​គាត់​២-៣​ក្បាល ទៅជា​មួយ ពេលនោះ​ឆ្កែ​គាត់​បាន​ដេញ​ព្រុះ​យ៉ាងខ្លាំង ទើប​គាត់រ​ត់ទៅ​មើល​ស្រាប់តែ​ជ្រូកព្រៃ​ដ៏​ធំ​នោះ បាន​រត់​មករក​គាត់​វិញ​ទាំង​កម្រោល គាត់​រត់ឡើង​ដើមឈើ តែ​ឡើង​មិនទាន់បាន​ផង​ជ្រូកព្រៃ​នោះ​វ័ត​ជើង ទើប​វា​ទៅ​បាត់​។ ជនរងគ្រោះ​ថា ដល់ពេល​វា​ទៅ​បាត់​ទើប​គាត់​ទាញ​ទូរស័ព្ទ​ហៅ​ក្រុមគ្រួសារ មក​យក​រួចហើយ​បញ្ជូនមក​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ធ្វើការ​ព្យាបាល​៕

fn-2016-12-06-21-58-15-2fn-2016-12-06-21-58-15-3