លោក កឹម សុខា រង​ការ​ចោទថា លក់ខ្លួន​ឲ្យ​សម្តេច ហ៊ុន សែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​រង​នូវ​ការចោទប្រកាន់​ជា​បន្ត​បន្ទាប់ពី​សំណាក់​សកម្មជន​គាំទ្រ​បក្សប្រឆាំង ខណដែល​ពួកគេ​បាន​ចោទ​លោក កឹម សុខា ថា បាន​លក់ខ្លួន​ឲ្យ​សម្តេច ហ៊ុន សែន ជា​ថ្នូរ​ការលើកលែងទោស​។​
​នៅលើ Facebook ដាក់ឈ្មោះថា Pen Sorana បានសរសេរថា « គ្រាន់តែ​ចង់​ប្រាប់​ទៅ​មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា អ្នកនយោបាយ​ណាក៏ដោយ ឲ្យ​តែ​លក់​ក្បាល់​ឲ្យ ហ៊ុន សែន ដើម្បី​លុយ​នោះ​អស់លោក​នឹងមាន​វាសនា​ដូច​សម្តេចក្រុមព្រះ ន​.​រណ​ឫទ្ធ ។ កន្លងមក​ប្រជារាស្ត្រ​ខ្មែរ ស្នេហា យុត្តិធម៌ ខំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​អស់លោក​មិន​លក់​ក្បាល​ឲ្យ ហ៊ុន សែន ។ ប៉ុន្តែ​បើ​អស់លោក​លក់​ក្បាល​ឲ្យ ហ៊ុន សែន កុំ​សង្ឃឹមថា ប្រជារាស្ត្រ​ខ្មែរ​ទៅតាម​អ្នកនយោបាយ​ដែល​លក់​ក្បាល​ឲ្យ ហ៊ុន សែន ឲ្យ​សោះ ។ សូម​ចាំ​ទុក​សម័យនេះ ជា​សម័យ​ហ្វេ​ស​ប៊ុ​ក ! ដូចនេះ​អស់លោក​មិន​ចេះតែធ្វើ​អ្វី​បោកប្រាស់​ប្រជារាស្ត្រ​ខ្មែរ​បានឡើយ ។​
​ក្រៅពី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏មាន​ហ្វេ​ស​ប៊ុ​ក​មួយចំនួនទៀត​បា​នប​ង្ហោះ​ជា​សារ​រិះគន់ និង​ចោទប្រកាន់​លោក កឹម សុខា ថា បាន​លក់ខ្លួន​ក្បាល​ឲ្យ​សម្តេច ហ៊ុន សែន ដូចគ្នា ហើយ​ថែមទាំង​បញ្ជាក់ថា ពួកគេ​លែង​ជឿ​មេដឹកនាំ CNRP បន្ត​ទៀតហើយ ។​
​យ៉ាងណាក៏ដោយ លោក កឹម សុខា ធ្លាប់បាន​ថ្លែងថា ការលើកលែងទោស​ដល់​លោក គឺ​ពុំមាន​ដោះដូរ​អ្វី​ទាំងអស់​ជាមួយ​សម្តេច ហ៊ុន សែន ។ ចំណែក​សម្តេច ហ៊ុន សែន ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា មានតែ​អ្នកនយោបាយ​ធន់​អន់​នោះទេ ដែល​ឲ្យ​គេ​ទិញ​ក្បាល​បាន ។ ប៉ុន្តែ​សម្តេច​គ្មាន​លុយ​ឯណា ដើម្បី​ទៅ​ទិញ​ក្បាល​អ្នកនយោបាយ​នោះដែរ ៕

epa03857409 Sam Rainsy (R), President of the opposition Cambodia National Rescue Party, and his Vice President Kem Sokha (L), attend a press conference in Phnom Penh, Cambodia, 08 September 2013. Cambodian National Election Committee (NEC), announced the official results of the fifth national assembly elections on 08 September. The opposition Cambodia National Rescue Party rejected the results, which declared the ruling Cambodian People's Party as winner.  EPA/MAK REMISSA