សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​បំរើ​ផ្លូវភេទ​ឃាត់ខ្លួន​ស្រី​៤​នាក់​វៀតណាម​សុទ្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2017 ក+ ក-

​ភ្នំពេញ​៖​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​នេះ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាន់ ក​ត្តិ​ខុម បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញារង លី សុផាន់​ណា អម​សាលា​ដំបូល​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន បាន​ចុះបង្ក្រាប​ឆែកឆេរ ទីតាំង​១​កន្លែង​ដែល​បំរើ​ផ្លូវភេទ​សញ្ចារកម្ម​ដែល​កេង​ប្រ​វ​ញ្ច័​លើ​សិទ្ធិ​ស្ត្រី ក្រោម​ស្លាក​យីហោ​កាហ្វេ​ស្រីមុំ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​០៤ និង​១០​នាទី​រសៀល ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៧ ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៨០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​តាម​ប្រសាសន៍​លោក​វរសេនីយ៍ឯក ចាន់ ក​ត្តិ​ខុម ដែល​បាន​ដឹកនាំ​កម្លាំងចំរុះ​ចុះបង្ក្រាប​កន្លែង​រកស៊ី​ផ្លូវភេទ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើនេះ គឹ​ស្ថិតនៅក្នុង​ហាង​កា​ហ្វ តាម​បណ្តោយ​ផ្លូវ​លេខ​៨០ កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ស៊ើ​ម​អង្កេត​ចុះទៅ​ឡោមព័ទ្ធ​និង បង្ក្រាប​ទីតាំង​ខាងលើ ហើយ​ឈានទៅដល់ ការឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​៤​នាក់​សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម​ដែល​មករក​ផ្លូវភេទ និង​ដកហូត​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​ហើយ​និង​មិនទាន់​ប្រើប្រាស់​ជាច្រើន​កញ្ចប់​។​
​ប្រភព​ដដែល​បាន​បន្ត​មុននឹង​ឈានដល់​ការចុះ​ឆែកឆេរ ទីតាំង​ខាងលើនេះ ដោយយោង​ទៅ តាម​ពាក្យបណ្តឹង​របស់​ភ្ញៀវ ដែល​ចូល​ទៅនោះ បាន​ប្តឹងទៅ សុំ​ឲ្យ​ចុះមក​ជួយសង្គ្រោះ​នារី​ដែល​ត្រូវគេ​បង្ខំ ឲ្យ​មក​បម្រើ​ក​ការ​ផ្លូវភេទ នៅក្នុង​ហាង​ខាងលើ ។​
​ក្រោយពេល​ទទួលបាន​ដំណឹង​ភ្លាមៗ​នោះ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ដែល​ដឹកនាំ​ដោយ​ចុះ​ឆែកឆេរ​ក្នុង​ហាង​ម៉ាស្សា​ខាងលើ​ទើបបាន​ឃើញ ជាក់ស្តែង​ថា​ពិតជា​មានការ​ជួញដូរ​ផ្លូវភេទ​ប្រាកដ​មែន ដូច្នេះ​សមត្ថកិច្ច​សម្រេច​កសាង​សំណុំរឿង​ឃាត់ខ្លួន​ពួកគេ​យកទៅ​កាន់​ការិយាល័យ ប្រឆាំង​ការជួញដូរ​ផ្លូវភេទ​៕

15878566_1814294745475754_657452996_o15878485_1814294768809085_932833985_o15857374_1814294782142417_1257311219_o15857272_1814294752142420_1665489923_o15823746_1814294748809087_991812884_o15824278_1814294778809084_1119826682_o