ភ្នំពេញៈ សមត្ថកិច្ចចម្រុះខណ្ឌមានជ័យ បានចុះពិនិត្យហាងបញ្ចាំចំនួន៣កន្លែងនៅសង្កាត់ស្ទឹងមានជ័យ និងទីតាំងអាជីវកម្មទទួលបញ្ចាំម៉ូតូ និងកាតគ្រី ដឹកនាំកម្លាំងដោយលោក ឌី រត័្នខែមរុណ អភិបាលរងខណ្ឌមានជ័យ។ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៧ លើទីតាំងទី២នៅទលមុខគ្នាស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំនិងដំណាក់ធំ៣ក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ទីតាំងបញ្ចាំទី១ យីហោ ឈុន សុវណ្ណា និងទី២មានឈ្មោះ គៀម ចាន់ថុល ភេទស្រី អាយុ៣៧ឆ្នាំ ។
ក្រោយពីត្រួតពិនិត្យទីតាំងទាំង២ខាងលើ សមត្ថកិច្ចបានរកឃើញនៅទីតាំងទី១មានឈ្មោះ ឈុនសុវណ្ណា រកឃើញម៉ូតូទទួលបញ្ចាំចំនួន២៣គ្រឿងមានឯកសារគ្រប់គ្រាន់ ត្រូវបានប្រគល់អោយម្ចាស់ហាងខាងលើវិញ និងទីតាំងបញ្ចាំទី២ទល់មុខគ្នា មានម្ចាស់ឈ្មោះ គៀមចាន់ថុល ភេទស្រី អាយុ៣៧ឆ្នាំរកឃើញម៉ូតូ៩៩គ្រឿងមានឯកសារគ្រប់គ្រាន់ ប្រគល់អោយម្ចាស់ហាងវិញ ដូចគ្នា និងទីតាំងទី៣ ស្ថិតនៅក្នុងបុរី ម៉េងលី ភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ ដែលមានម្ចាស់ឈ្មោះ ឈឹម សុធី ភេទប្រុសអាយុ៣៩ឆ្នាំ រកឃើញម៉ូតូ១៦គ្រឿងមានឯកសារត្រឹមត្រូវ និងប្រគល់អោយម្ចាស់ហាងវិញ។
ប្រតិបត្តការនេះ រកមិនឃើញមានបទល្មើសពាក់ព័ន្ធនឹងយានយន្តក្នុងការបញ្ចាំនោះទេ៕
រកឃើញម៉ូតូជាង១០០គ្រឿងក្នុងហាង បញ្ចាំ៣កន្លែងនៅស្ទឹងមានជ័យ