អន្តរ​សភា​អាស៊ាន ជួបពិភាក្សា​ជាមួយ​សភា​កម្ពុជា ស្តីពី​ការអភិរក្ស​ជីវចម្រុះ និង​សត្វព្រៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2017 ក+ ក-

​ភ្នំពេញ ៖ លោក ជាម យៀប ប្រធាន​ក្រុម​ជាតិ​អន្តរ​សភា​អាស៊ាន​កម្ពុជា ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​អគ្គលេខាធិការដ្ឋាន​អន្តរ​សភា​អាស៊ាន​លើ​គម្រោង សិក្ខាសាលា​បញ្ជ្រាប​ចំណេះដឹង​ស្តីពី​ការអភិរក្ស​ជីវ​ចរុះ និង​បទល្មើស​សត្វព្រៃ​ជូន​ដល់​សមាជិកសភា​កម្ពុជា​។​
​ ​
មន្ត្រី​អគ្គលេខាធិការដ្ឋាន​អន្តរ​សភា​អាស៊ាន​លោកស្រី Ria Aritonang មានប្រសាសន៍ថា​៖ កិច្ច ពិភាក្សា​ថ្ងៃនេះ​ផ្តោត​សំខាន់​លើ​កម្មវិធី​អន្តរ​សភា​អាស៊ាន សហការ​ជា​អង្គការ USAID Wild life ដែលជា​អង្គការ​មួយ​ផ្តោតលើ​ការអភិរក្ស​ជីវចំរុះ និង​បទល្មើស​សត្វព្រៃ​ដែល​អគ្គលេខាធិការដ្ឋាន​អន្តរ​សភា​អាស៊ាន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​នេះ​តាំងពី​ឆ្នាំ​២០១២​។ លោក ស្រី​បាន​បន្តថា បន្ទាប់​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១២​កន្លងមក អន្តរ​សភា​អាស៊ាន និង​អង្គការ USAID Wild life បាន​ឯកភាពគ្នា​អនុវត្ត​កិច្ចព្រមព្រៀង​តាំងពី​ឆ្នាំ​២០១៥ ដល់ពេល​បច្ចុប្បន្ន​ក្នុង​ការធ្វើសិក្ខាសាលា​បញ្ជ្រាប​ចំណេះដឹង​ដល់​សមាជិកសភា​អន្តរ​សភា​អាស៊ាន​។​
​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​សមាជិក សភា​កម្ពុជា​អោយទៅ​ចូលរួម​សិក្ខាសាលា​បញ្ជ្រាប​ចំណេះដឹង​ស្តីពី​ការអភិរក្ស​ជីវ​ចរុះ និង​បទល្មើស​សត្វព្រៃ ដែល​ផ្តល់នូវ​ចំណេះដឹង និង​បទពិសោធ​បន្ថែមទៀត​ដល់​សមាជិក​សភា​កម្ពុជា​ក្នុងការ​រួមចំណែក​ចែករ​រំលែក​នូវ​ព័ត៌មាន​ថ្មីៗ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​អភិរក្ស​ជីវចំរុះ និង​បទល្មើស​សត្វព្រៃ​អោយមាន​ការរីកចម្រើន​ឡើង​៕