លោក ហា ណាំហុង ទៅ​ក្រុងប៉ារីស​និយាយ​ពី​ការចុះ​កិច្ចព្រមព្រៀង​វប្បធម៌​អាស៊ី​ជាមួយ​យូណេស្កូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2017 ក+ ក-

​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស បារាំង​កាលពី​រាត្រី​ថ្ងៃទី​២២ តុលា ដើម្បី​ជួបពិភាក្សា​ជាមួយ​លោកស្រី អៀ​រី​ណា បូ​កូ​វ៉ា អគ្គនាយិកា​អង្គការ​
​យូណេស្កូ ទាក់ទង​ទៅនឹង​ការចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ជាមួយ​អង្គការ យូណេស្កូ​ដែល​កិច្ចពិភាក្សា​នេះ​នឹង​ប្រ​ព្រឹ​ត្ដទៅ​ពីថ្ងៃ​ទី​២៤ ដល់ទី​២៥ ខែតុលា ឆ្នាំ​២០១៧​។​

ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ឲ្យ​ថា ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ជា​អង្គការ​វប្បធម៌​មួយ ដែល​កម្ពុជា​ជា​ប្រធាន​ស្ថាបនិក និង​មាន​
​ប្រទេស​ចិន នេ​ប៉ាល់ និង​រុស្ស៊ី ជា​អនុប្រធាន ដែល​បានសំរេច​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អាយ​កាប់ នៅ​ទីក្រុង​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ​កាលពីពេល​កន្លង​ទៅតាម​ការស្នើសុំ​របស់​ឯកឧត្តម​ឧ​ប​
​នាយករដ្ឋមន្ត្រី ហោ ណាំហុង​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អាយ​កាប់​បាន​ឯកភាព​អោយ​បង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ក្នុងនាម ប្រទេស​ចំនួន​៥៣ នៅ​អាស៊ី​ដែលជា​សមាជិក​របស់​អា​យ​កាប់ ហើយ​ដែល​បច្ចុប្បន្ននេះ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ​មាន​សមាជិក​២៣​ប្រទេស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ថា សហប្រតិបត្តិការ​រវាង ក្រុមប្រឹក្សា​វប្បធម៌ អាស៊ី​ជាមួយ​អង្គការ​យូណេស្កូ គឺមាន​សារៈសំខាន់​ណាស់​នាំអោយ​ប្រទេស​នានា​ចំនួន​១៩៣​សព្វ​ថ្ងៃជា​សមា ជិ​ក​អង្គការ​យូណេស្កូ​កាន់តែ​ស្គាល់​វប្បធម៌​នៃ​ប្រទេស​អាស៊ី ជាពិសេស​វប្បធម៌​ខ្មែរ​ដែលមាន​ប្រាសាទ​៣​ហើយ ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​រួមមាន តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​ប្រាសាទ​អង្គរ តំបន់​ប្រវត្តិសាស្ដ្រ​ព្រះវិហារ និង​នៅពេល​ថ្មីៗ​កន្លងមកនេះ គឺ​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ប្រ​វ​តិ្ត​សាស្ដ្រ​ប្រាសាទ​សំបូរ​គុក​៕