ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​៣​នាក់ ពីបទ​ទស្សន៍ទាយ​ឆបោក​ជនជាតិ​អូស្ត្រាលី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2017 ក+ ក-

​ ​ខេត្ត​ព្រះសីហនុ​៖​ក្រុម​គ្រូទាយ​ជនជាតិ​ឥណ្ឌា​ចំនួន ៣​នាក់ ត្រូ​បាន​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ទាក់ទង​បទចោទប្រកាន់​ឆបោក ដែល​ប្តឹង​ដោយ​ភ្ញៀវ ទេសចរ​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​កំពុង​មកលេង​កំសាន្ត​នៅ​តំបន់ឆ្នេ​សមុទ្រ នា​ខេត្ត​ទេសចរណ៍ មួយ នេះ​។​
​ ​យោងតាម​ប្រសាសន៍​របស់លោក​វរសេនីយ៍ទោ ប៉ោ ប៊ុណ្ណា​រ៉ា នាយការិយាល័យ​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អោយដឹងថា ការឃាត់ខ្លួន​ជនបរទេស​ទាំង ៣​នាក់​នេះ បន្ទាប់ពី​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ជនរងគ្រោះ​ថា មាន​ជនជាតិ​ឥណ្ឌា ៣​នាក់ បាន​ប្រព្រឹត្តិ​អំពើ​ឆបោក ដោយ​ធ្វើ​ការទស្សទាយ​គិត​ប្រាក់ ពី​ភ្ញៀវ ដែល​មកលេង​កម្សាន្ត នៅតាម​ឆ្នេរសមុទ្រ អូរ​ឈើទាល ស្ថិតនៅ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​ជនជាតិ​ឥណ្ឌា​ទាំង ៣​នាក់មក​សួរនាំ រួមមាន​៖
១-​ឈ្មោះ SING SAWAN ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ ឥណ្ឌា កាន់​លិខិត ឆ្លងដែន​លេខ L995625 មាន​សុពលភាព ថ្ងៃទី​៣.៧.២០២៤ មុខរបរ​ទេសចរណ៍ ។​
២-​ឈ្មោះ NISHAN SINGH ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ ឥណ្ឌា កាន់​លិខិតឆ្លងដែន​លេខ M 8535094 មាន​សុពលភាព ២៧.៥.២០២៥ មុខរបរ ទេសចរណ៍​។​
៣-​ឈ្មោះ RANDHAWA SINGH ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ឥណ្ឌា​កាន់​លិខិតឆ្លងដែន​លេខ​k0333465 មាន​សុពលភាព ថ្ងៃទី​៦.៥.២០២២ ។ អ្នក​ទាំង​៣ ស្នាក់នៅ​ផ្ទះជួល ក្រុមទី​១៦ ភូមិ​ទី​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ជនរងគ្រោះ​មានឈ្មោះ RENE WALTER GEIGER ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ អូស្ត្រាលី ជា​ភ្ញៀវទេសចរ ស្នាក់នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។​
​ទាក់ទង​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុល ផា​លី ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ដែរ​ថា ករណីនេះ សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​រួចហើយ ដោយមាន​សាក្សី និង​ភស្តុតាង​គ្រប់គ្រាន់ អាចដាក់​បន្ទុក​លេ​ី​ជាតិ​ឥណ្ឌា​ទាំង ៣​នាក់ ពីបទ​ល្មើស​ឆបោក​។​ក្នុងនោះ មាន វត្ថុតាង ដែល​សមត្ថកិច្ច​ចាប់​យកបាន គឺ​លុយ​ចំនួន ១៦០​ដុល្លារ​។​
​លោក កុល ផា​លី បន្តថា ចំពោះ​ជនសង្ស័យ​ជនជាតិ​ឥណ្ឌា​ទាំង ៣​នាក់​ខាងលើ សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរ​បាក​ខេត្ត​ព្រះសីហនុ​ដើម្បី​បញ្ជូនបន្ត​៕