ព្រះមហាក្សត្រ​យាង​សួរសុខទុក្ខ ពលរដ្ឋ​ជិត​៥០០​គ្រួសារ​នៅ​ស្រុក​ពាម​ជរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2017 ក+ ក-

​ព្រៃវែង​៖​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ព្រះបាទ​ន​រោ​ត្ដម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​យាង​សួរសុខទុក្ខ​ដល់​កសិករ​តាម​ខ្នង​ផ្ទះ​និង​ព្រះ​ប្រទាន​អំណោយ​ជាថ​វិការ​និង​សម្ភារៈ​គ្រឿង​បរិភោគ​ជាច្រើន​ជូន​ពលរដ្ឋ​ជិត​៥០០​គ្រួសារ​នៅក្នុង​ភូមិ​ស្ពាន​.​ឃុំ​កោះ​ចេក​.​ស្រុក​ពាម​ជ័រ​.​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧​។​ការយាង​ចុះសួរសុខទុក្ខ​របស់​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គឺ​មានការ​អមដំណើរ​ពី​គណៈ​ប្រ​ត្តិ​ភូ​ជាន់ខ្ពស់​សម្តេច​បរមរាជវាំង គង់ សំអុល លោក គុយ សុផល ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​បរមរាជវាំង លោក អ្នកឧកញ៉ា លោកជំទាវ លោក​អភិបាល​ខេត្តព្រៃវែង​.​អភិបាលរង​ខេត្ត​និង​មន្ត្រីរាជការ​.​កងកំលាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​អង្គភាព​ជំ​ុ​វិញ​ខេត្ត​និង​ពលរដ្ឋ​ចូលរួម​ប្រមាណ​៨៨៤​នាក់​។ ក្នុងឱកាស​នោះ​ព្រះមហាក្សត្រ​ទ្រង់​បាន​យាង​សួរសុកទុក្ខ​ដល់​ប្រជា​ពលរ​ដ្ធ​ក្រីក្រ​ជាងគេ​តាម​ខ្នង​ផ្ទះ​ផ្ទាល់​ចំនួន​៤​គ្រួសារ​ក្នុងភូមិ​ខាងលើ ហើយ​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​អ្នក​ទាំង​៤​គ្រួសារ​ក្នុង​១​គ្រួ​សារបាន​ប្រាក់​១០០,០០០​រៀល​.​អង្ករ​១​បាវ​ទម្ងន់​៥០​គីឡូក្រាម​.​ត្រីខ​១​កេះ​.​មី​១​កេះ​.​ក​ន្លេ​ល​១​និង​ឃី​ត​១​កញ្ចប់​។​
​ជាមួយគ្នា​នោះ​ព្រះរាជា​ទ្រង់​បាន​ប្រទាន​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៨៤​គ្រួសារ​ទៀត​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​៥០​គីឡូក្រាម​.​ប្រាក់​១០០,០០០​រៀល​.​ត្រីខ​១​កេះ​.​មី​១​កេះ​.​កន្ទេល​១​និង​ឃី​ត​មួយកញ្ចប់​។ ក្នុងនោះ​កុមារ​នៅ​ឃុំ​កោះ​ចេក​ចំនួន​៤០០​នាក់​បានទទួល​អាហារ​ថ្ងៃត្រង់​មួយពេល​និង​ក្នុង​ម្នាក់ៗ​ទទួលបាន​អាវ​១.​ប្រាក់​៥០០០​រៀល​.​សៀវភៅ​២​ក្បាល​.​បុ​ិ​ច​១​ដើម​.​ទឹកក្រូច​១​ដប​និង​មី​១​កំប៉ុង​។​ជា​កិច្ច​បង្ហើយ​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ព្រះបាទ​ន​រោ​ត្ដម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​យាង​បន្តទៅ​ព្រះ​ស្រែ​ដើម្បី​ទត​មើល​កសិករ​ដែល​កំពុង​ច្រូតស្រូវ​ចំនួន​២០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់​១០០,០០០​រៀល​និង​ឃី​ត​១​កញ្ចប់ ប្រជាន​រាស្ត្រ​របស់​ព្រះអង្គ​មាន​ទឹកចិត្ត​សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​ព្រះបាទ​ន​រោ​ត្ដម​សីហមុនី​ព្រះមហាក្សត្រ​នៃ​យើង​យាង​ទត​ដោយផ្ទាល់​ព្រះ​ភ​ក្រ័​ជាមួយ​ប្រជាន​រាស្ត្រ​បែបនេះ​៕