មេ​ប៉េអឹម​ស្នាក់ការ​672 ពីរ​នាក់​ឪពុក​កូន​វាយ​យុវជន​ម្នាក់​ដោយសារ​រឿង​បើក រថយន្ត​វ៉ា​ម៉ូតូ​មិនបាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2018 ក+ ក-

​សៀមរាប ៖ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ស្រុក​វ៉ារិន និង​ជា​មេ​ស្នាក់ការ​លេខ​៦៧២​ប្រចាំ​ស្រុក​វ៉ារិន ខេត្តសៀមរាប ពីរ​នាក់​ឪពុក​កូន បាន​ថយ​ឡាន​ចុះមក​វាយ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ខណៈដែល​លោក​បើករថយន្ត​ដោ​ហើយ​ចុច​ស៊ី​ផ្លេ​សុំ​វ៉ា​មិនបាន​តាម​បំណង​។
​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល រហូត​ពលរ​ខាងលើ បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦៧ (​ផ្លូវ​ហាយ​វេ​)​ត្រង់ចំណុច​មុខ​សាលាឃុំ​ស្រែ​ណូយ ក្នុងភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។ សៀមរាប​។​
​មេបញ្ជាការ​ង និង​ជា​មេ​ស្នាក់ការ​លេខ​៦៧២ នៃ​អាវុធហត្ថ​ស្រុក​វ៉ារិន​ត្រូវគេ​ស្គាល់ឈ្មោះ ហេ យ៉ែម​( ហៅ​ដូ​) មាន​ឋានៈ​ជា​វរសេនីយ៍ត្រី (​ស័ក្តិ​៤) ចំណែក​ជនដៃដល់​ជា​កូនប្រុស​របស់លោក​ដូ ពុំ​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ ។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​លោក​ហេ យ៉ែម ហៅ​ដូ និង​កូនប្រុស បើកឡាន​ម៉ា​កវី​ហ្គោ​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​សៀមរាប​2B2122 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ជនដៃដល់​ជា​អ្នកបើក​។ លុះ​មកដល់​ចំណុចកើតហេតុ អ្នកបើករថយន្ត​បាន​ចុច​ស៊ី​ផ្លេ​សុំ​វ៉ា​យុវជន​ដែលជា​ជនរងគ្រោះ​មានឈ្មោះ​ឃឹម បូ​ទី អាយុ​១៧​ឆ្នាំ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា តែ​ទំនងជា​វ៉ា​មិនបាន​ដូច​ចិត្ត ពួកគេ​បាន​ឈប់​រថយន្ត​មក​វាយ​យុវជន​រងគ្រោះ​តែម្តង ។​
​ថ្លែង​តាម​ទូរ​សព្ទ័ នា​ព្រឹក​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ ស្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ត្រូវជា​បង​បង្កើត​របស់​យុវជន​រងគ្រោះ បាន​បញ្ជាក់ថា រឿងនេះ​ពួកគាត់​បានបញ្ចប់​ហើយ ដោយ​មិន​ប្តឹង​តតាំង​អី​ទេ ។ ខ្ញុំ​សុខចិត្ត​នាំ​ប្អូនប្រុស​ទៅ​ចាក់​ថ្នាំ ដោយ​ចំណាយលុយ​ខ្លួនឯង​។ ខ្ញុំ​អ្នក​ចំណូល​ថ្មី ខ្ញុំ​រស់នៅ​តែ​ពីរ​នាក់​បងប្អូន​ខ្ញុំ​ខ្លាច​។ ព្រោះ​គេ​ជា​សមត្ថកិច្ច មាន​ស័ក្តិ​។​ខ្ញុំ​ត្រឹមតែ​ចង់​រស់​នៅមាន​សេចក្តីសុខ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឲ្យ​នគរបាល​ប៉ុ​ស្តិ៏ ចាត់វិធានការ​ជនបង្ក​ខាងលើ​តាមផ្លូវ​ច្បាប់​ដែរ​។​
​ស្ត្រី​ដដែល​បន្តថា រឿងហេតុ​ដំបូង​ប្អូនប្រុស​គាត់​បាន​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង ហើយ​កាច់​ស៊ីញ៉ូ​បំ​រ៉ុង​បត់ ស្របពេលនោះ​ឡាន​ជនបង្ក​បានមក​ដល់​ក៏​ស៊ី​ផ្លេ​មិន​ឲ្យ​បត់​។ ពេលនោះ​ម៉ូតូ​ក៏​មិនបាន​បត់​ដែរ គឺ​ឈប់ តែ​ត្រូវ​ឡាន​នោះ​ឈប់​ពីមុខ​ហើយ​ចុច​កញ្ចក់​ស្រែក​ស្តីបន្ទោស រឿង​បំ​រ៉ុង​បត់​មិន​មើល​។ ភ្លាមនោះ​ប្អូនប្រុស​តប​វិញ​ថា ខ្លួន​មិនទាន់បាន​បត់​ទេ​។ ឆ្លើយតប​ពាក្យ​ចឹ​ង ក៏​ស្រាប់តែ​កូនប្រុស​លោក​ស័ក្តិ​៤ ថយ​ឡាន​មក​ក្រោយ​បើកទ្វារ​ចុះមក​វាយ រហូត​ជាង​១០​ដៃ​ទើប​ឈប់ បណ្តាល​ឲ្យ​ប្អូនប្រុស​រងរបួស​ទន់​ខ្លួន ។ ក្រោយពេល​វ៉ៃ​ហើយ នាំខ្លួន​ប្អូនប្រុស​យកទៅ​កាន់​ស្នាក់ការ​លេខ​៦៧២ សម្រួល​បញ្ចប់រឿង ដោយ​មិន​សង សូម្បីតែ​១០០​រៀល​។ ក្នុងពេលដែល​កូនប្រុស​របស់ខ្លួន​វាយ​ជនរងគ្រោះ លោក ហេ យ៉ែម ហៅ​ដូ មិនបាន​ចុះ​ឃាត់​ទេ​។ នេះ​បើតាម​ការអះអាង​របស់​បងស្រី​ជនរងគ្រោះ​។​
មន្ត្រីនគរបាល​ប៉ុ​ស្តិ៏​រដ្ឋបាល​ឃុំ​ស្រែ​ណូយ ក៏បាន​បញ្ជាក់​ប្រហាក់ប្រហែល​ស្ត្រី​ខាងលើ​ដែរ​ថា ជាការ​ពិតណាស់​មាន​ក​រ​ណី​សមត្ថកិច្ច ថយ​ឡាន​មក​វ៉ៃ​ពលរដ្ឋ​ម្នាក់​ឲ្យ​រងរបួស ដោយសា​រឿង​ស៊ី​ផ្លេ​ឡាន​សុំ​វ៉ា​មិនបាន​។ តែ​ខាង​ប៉ុ​ស្តិ៏​ទៅ​មិនទាន់ ព្រោះ​ក្រោយ​កើតហេតុ​គេ​នាំខ្លួន​ជនរងគ្រោះ យកទៅ​កាន់​ស្នាក់ការ​របស់គេ​បាត់ទៅហើយ​។ ចឹ​ង​ទេ​ខាង​ខ្ញុំ​មិនបាន​ស្គាល់ឈ្មោះ​ជនដៃដល់​នៅឡើយ តែ​ដឹងថា ជា​កូនប្រុស​លោក​ស័ក្តិ​៤ ហេ យ៉ែម ហៅ​ដូ មេ​ស្នាក់ការ​៦៧២ អាវុធហត្ថ​ស្រុក​វ៉ារិន ម្យ៉ាងទៀត​ខាង​រងគ្រោះ​មិន​ប្តឹង​ចឹ​ង ខាង​ប៉ុស្តិ៍​ពិបាក​ចាត់ការ​។ មន្ត្រីនគរបាល​ដែល​សុំ​លាក់​ឈ្មោះ​បន្តថា តាម​ការសាកសួរ​ពល​រដ្ឋ​ក្បែរ​ខាង​ដែល​ឃើញ​ហេតុការណ៍ ក្នុង​គ្រានោះ​លោក​ស័ក្តិ​៤​មិនបាន​ចុះ​ឃាត់​កូន​នោះទេ ថែមទាំង​បញ្ជា​ឲ្យ​វាយ​ចាំ​ខ្លួន​ជា​អ្នកដោះស្រាយ​។​
​នៅ​រសៀល​ថ្ងៃទី​១ ខែមករា​ឆ្នាំ​២០១៨ នេះ លោក​វរសេនីយ៍ត្រី ហេ យ៉ែម ហៅ​ដូ មេបញ្ជាការ​ង និង​ជា​មេ​ស្នាក់ការ​សន្តិសុខ​លេខ​៦៧២ កងរាជអាវុធហត្ថ​ស្រុក​វ៉ារិន បាន​ឆ្លើយ​យ៉ាងខ្លី​តាម​ទូរ​សព្ទ័​ថា រឿងនេះ​ក្មេងៗ​បានបញ្ចប់​គ្នា​ហើយ តើ​លោក​ឯង (​អ្នកកាសែត​) ចង់បាន​អី​ទៀត​? ។
​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​ពុំទាន់​ទទួលបាន​បណ្តឹង​នេះ​ទេ​។ ពេលនេះ​លោក​កំពុង​ចាំ​របាយការណ៍​ពី​សមត្ថកិច្ច​។ លោក​ព្រះរាជអាជ្ញា​បញ្ជាក់ថា រឿងនេះ​មិនអាច​បញ្ចប់​បាន​នោះទេ​។​
​យោងតាម​ប្រសាសន៍​របស់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប គេ​រំពឹងថា​ជនដៃដល់​ត្រូវតែ​ប្រឈម​តាមផ្លូវ​ច្បាប់​។ ចំណែក​ឪពុក​ក៏​អាច​ចាប់​ពាក់​ព​ន្ធ័ ប្រសិនបើ​រកឃើញថា ញ៉ុះ​ឲ្យ​កូន​វ៉ៃ​គេ​ដូច​មហាជន​ដែល​ឃើញ​ហេតុ​ការ​ណ៏​អះអាង​។ ពីព្រោះថា​កាដូរ​ឆ្លង​ឆ្នាំ​មួយ​នេះ ពិតជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ភ័យខ្លាច និង​ញាក់សាច់​៕