រដ្ឋបាល​រាជធានី រៀបចំ​ពិធី​រំឭក​ខួប​ទី​៣៩​ឆ្នាំ ទិវា​ជាតិ ៧​មករា នៅ​កោះ​ពេជ្រ មាន​អ្នកចូលរួម​ជិត​៥​ម៉ឺន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន អំពី ការត្រៀម​រៀបចំ​ពិធី​រំឭក​ខួប​លើក​ទី​៣៩ នៃ​ទិវា​ជាតិ​៧​មករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ដែល​នឹងមាន អ្នកចូលរួម ប្រមាណ​៤៥០០០​ម៉ឺន​នាក់ ចំនួន​អ្នកចូលរួម​កាន់តែច្រើន​ជាង​បណ្តា​ឆ្នាំមុនៗ ហើយ​ការរៀបចំ​ក៏​កាន់តែ​ពិសេស​ផងដែរ​។​
​លោក​អភិបាល​រាជធានី​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិនអាច​បំភ្លេច​ថ្ងៃ​៧ មករា បានទេ ព្រោះ​បើ​គ្មាន​ថ្ងៃ​៧​មករា​នោះទេ គឺ​គ្មានអ្វីៗ​ទាំងអស់ រាប់ទាំង​ជីវិត សន្តិភាព និង​ការអភិវឌ្ឍ​សព្វថ្ងៃនេះ​ផងដែរ​។ ជន​ណា​ដែល​មិន​ទទួលស្គាល់​ថ្ងៃ​៧​មករា គឺជា​អ្នកគាំទ្រ​ឱ្យ​រស់​ឡើងវិញ នូវ​របប​ប៉ុលពត ហើយក៏​ជា​អ្នកប្រឆាំង ចំពោះ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​សព្វថ្ងៃ​ផងដែរ​។
​ប្រជាពលរដ្ឋ​ខ្មែរ​រស់រានមានជីវិត ដោយ​ថ្ងៃ​រំដោះ​៧​មករា នឹង​ថ្កោលទោស​ចំពោះ​អ្នក​ដែល​ប្រមាថ​ដល់​ថ្ងៃ​៧​មករា​។ កម្ពុជា​រីកចម្រើន​ខ្លាំង​ដូច​បច្ចុប្បន្ននេះ គឺ​ដោយសារ​ថ្ងៃ​៧​មករា ហើយ​ស្ថាបនិក​នៃ​ថ្ងៃ​៧​មករា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​តស៊ូ​លះបង់​គ្រប់បែបយ៉ាង យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​អាវខ្មៅ​ប៉ុលពត ហើយ​ខិតខំ​កសាង​ប្រទេសជាតិ ពី​បាត​ដ​ដែ​ទទេ រហូត​មាន​អ្វី​គ្រប់​យ៉ាងដូច​ឃើញ​ក្នុងពេល​បច្ចុប្បន្ន​៕