បាត់ដំបង ៖ ក្មេងស្រីអភព្វ័ម្នាក់រស់នៅតំបន់ព្រំដែនកម្ពុជា ថៃ ក្រោយពេលឈឺស្លាប់រយៈពេល៥ថ្ងៃហើយ តែ រាងកាយសពនៅមានស្ថានភាពស្រស់ និងទន់ដូចមនុស្សរស់ធម្មតា បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញក្រុងបាត់ដំបង។
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នេះ អ្នកស្រី ចាន់ ថូ អាយុ៥១ឆ្នាំ រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា អ្នកស្រី និងប្តីជាពលករធ្វើការ និស្នាក់នៅប្រទេសថៃរួមទាំងកូនស្រីរងគ្រោះ តែបានចេញពីប្រទេសថៃមកកម្ពុជាវិញដើម្បីបន្តប័ណ្ណឆ្លងព្រំដែន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។ អ្នកស្រីបន្តថា ក្រុមគ្រួសារអ្នកស្រី គិតថានឹង ត្រឡប់ទៅស៊ីឈ្នួលបេះផ្លែមៀននៅប្រទេសថៃ ដែលមានទីតាំងជាប់ព្រំប្រទល់នឹងខេត្តបាត់ដំបង ដែរ ប៉ុន្តែមកដល់ស្រុកកំរៀង ស្រាប់កូនស្រីរបស់គាត់កើតមានជំងឺផ្តាសាយ ដោយសារគាត់អត់លុយ គាត់ក៏បាននាំកូនទៅមណ្ឌលសុខភាព។
អ្នកស្រីបន្តទៀតថា ក្រោយពេលទទួលការព្យាបាលជនរងគ្រោះត្រូវបានគ្រូពេទ្យអោយបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពក្នុងស្រុកសំពៅលូនទៀត រហូតដល់ថ្ងៃទី២៩ ខែធ្នូ បានបញ្ជូនម្តងទៀត ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មកដល់មន្ទីរពេទ្យខេត្ត ដោយសារសភាពជំងឺធ្ងន់ធ្ងរ ក្មេងស្រីជនរងគ្រោះបានស្លាប់ហើយត្រូវយកទៅទុក ក្នុងសាលតម្កល់សព រង់ចាំថ្ងៃព្រឹកឡើង នឹងពេទ្យយកសាកសពកូនស្រីទៅរៀបចំពិធីបូជានៅឯភូមិ ។ អ្នកស្រីបន្តថា លុះដល់ម៉ោង១២៖០០នាទី ថ្ងៃដដែល អ្នកសំរាកនៅជាប់នឹងបន្ទប់តម្កល់បានឮសូរសម្លេងក្មេងស្រែករកឳពុក ម្តាយ មួយសន្ទុះ ក៍បាត់ទៅវិញ លុះព្រឹកម៉ោង៩៖០០នាទី ថ្ងៃទី៣០ ពេលគាត់ត្រូវទៅយកសពកូនស្រី ស្រាប់តែឃើញក្រណាត់រុំសពរបើកនៅផ្នែកខាងលើ ហើយរាងកាយសាកសពមានសភាពធម្មតាមិនរឹង មិនស្លេកស្លាំងគាត់ក៍សម្រេចបីសពកូនស្រីយកទៅសួរគ្រូពេទ្យម្តងទៀត តែគ្រូពេទ្យប្រាប់ថា កូនរបស់គាត់ស្លាប់ហើយ មិនអាចរស់ឡើងវិញទេ។
កុមារីជនរងគ្រោះ ឈ្មោះ ផល ចន្ធី អាយុ៨ឆ្នាំ ដោយសារអាការ:សពធ្វើអោយគាត់មិនអស់ចិត្តលោកស្រីនិងប្តីបានសម្រេចចិត្តយកសាកសពទៅពិគ្រោះជាមួយព្រះចៅអធិការវត្តពោធិ៍ក្នុង ក្នុងក្រុងបាត់ដំបង ហើយព្រះចៅអធិការបានឯកភាពតម្កល់សាកសពសិនមិនទាន់បូជា ដែលរហូតមកទល់ថ្ងៃនេះ មានរយៈពេល៦ថ្ងៃហើយ តែសាកសពកុមារី ផល ចន្ធី នៅតែមានសភាពមិនប្រែប្រួលដដែល។
ព្រះតេជគុណព្រះ មាន ស្រីលី ចៅអធិការវត្តពោធិ៍វាល មានថេរដីកាថា ហេតុផលសាច់ឈាមរាងកាយទាំងមូលរបស់ជនរងគ្រោះមានសភាពចំឡែកខុសពីធម្មតាដូចនេះយើងមិនប្រថុយប្រថានប្រញាប់បូជាលឿនពេកនោះទេ បើមិនដូច្នេះ អាចនឹងមានវិប្បដិសារី និងម្យ៉ាងទៀតបើតាមជំនឿអរូបី ជនរងគ្រោះអាចមានអាការៈភ្លឹក ក៍អាចថាបាន៕ សុផល