ក្របី​កូនខ្ចី​វ័ធ​ព្រះ​ស​ង្ឈ​១​អង្គ​សុគត​នៅ​កណ្តាល​វាលស្រែ នៅ​ស្រុក​មេសាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2018 ក+ ក-

​ព្រៃវែង ៖ ព្រះ​ស​ង្ឈ​មួយអង្គ​ត្រូវ​ក្របី​មេ​កូនខ្ចី​ដេញ​វ័ធបណ្តាល​ឲ្យ​សុ​គតនៅ​កណ្តាល​វាលស្រែ​។​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ស្ថិតក្នុង​ភូមិ​ពោន​.​ឃុំ​ច្រេស​.​ស្រុក​មេសាង​ ខេត្តព្រៃវែង​ខណៈ​ព្រះ​ស​ង្ឈ​អង្គ​នោះ​និមន្ត​មកពី​បិណ្ឌបាទ​វិញ​។ ព្រះ​ស​ង្ឈ​ដែល​ក្របី​វ័ធ​សុ​គត​នោះ​មាន​ព្រះនាម ​ធន់ ​និ​ត ​ព្រះ​ជន​១៦​វស្សា​គង់នៅ​វត្ត​ព្រៃខ្លា​។​ចំណែក​ម្ចាស់​ក្របី​ឈ្មោះ​លឹម ​លាប​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ ​ឃុំ​ខាងលើ​។

តាម​ប្រភព​ព៌​ត​មាន​និយាយថា ​មុនពេល​កើតហេតុ​គេ​ឃើញ​ព្រះ​ស​ង្ឈ​រងគ្រោះ​និមន្ត​ត្រឡប់​មកពី​បិណ្ឌ​បាត្រ​វិញ​មន្ត​កាត់​តាម​ភ្លឺ​ស្រែ ក៍​ត្រូវ​ក្របី​មេ​កូនខ្ចី​មួយ​ក្បាល​ដែល​ម្ចាស់​ចង​ឲ្យ​ស៊ី​ស្មៅ​ក្បែរផ្លូវ​ព្រះ​ស​ង្ឈ​មន្ត​ និងបានដេញ​វ័ធ​ត្រូវចំ​ដើមទ្រូង​ចំនួន​២​កន្លែង​បណ្តាល​ឲ្យ​ដាច់ខ្យល់​សុ​គត​ភ្លាម​មួយ​រំពេច​។ ពាក់​ព​ន្ធ័​ករណីនេះ​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី​ រីឯ​សព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ដំកល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ព្រៃខ្លា​៕