សត្វ​ដំរីព្រៃ​មួយ​ក្បាល ឆ្លងដែន​ពី​ថៃ​បង្ក​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2018 ក+ ក-

​បាត់ដំបង ៖ សត្វ​ដំរីព្រៃ​មួយ​ក្បាល ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស​ថៃ​បាន​រត់ ឆ្លងដែន​ចូលមកក្នុង​ទឹកដី​កម្ពុជា​ដោយបាន​បង្ក​នូវ​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​និង​ខ្លះទៀត​កំពុង​សម្រាក​យ៉ាង​លង់លក់​ទៅហើយ​
​ខណៈដែល​សត្វ​ដំរី​ទាំងនេះ​បាន​លុកលុយ​មកដល់​ទីប្រជុំជន​ក្បែ​ខ្សែបន្ទាត់​ព្រំដែន ។​

​ប្រភព​មួយចំនួន​បានអោយដឹងថា​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ យប់​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ដោយសារ​តែមាន​ប្រជាពលរដ្ឋ​មួយចំនួន​បានឃើញ​សត្វ​ដំរីព្រៃ​ដ៏​ធំ​មួយ​ក្បាល​នេះ បានធ្វើ​ដំណើរ​ឆ្លង​អូរ​ព្រំដែន ចូលមកក្នុង​ទឹកដី​កម្ពុជា ។​

​យោងតាម​ប្រភពពី​ប្រទេស​ថៃ​បានអោយដឹងថា​សត្វ​ដំរី​មួយ​ក្បាល​នេះ​គឺ​បាន​ដើរចេញ ពី​តំបន់​អភិរក្ស​សត្វព្រៃ « អាង​ឬ​ណៃ » ក្នុង​ខេត្ត​ឆៈ​ឈើ​ង​សៅ ប្រទេស​ថៃ ដោយបាន ធ្វើដំណើរ​មក​ឈប់​នៅក្នុង​ភូមិសាស្ត្រ ភូមិ​៧ ឃុំ​បាន​ថាប់​ព្រីក ស្រុក​អារញ្ញ​ប្រាថេត​
​ខេត្ត​ស្រះកែវ ដែលមាន​ចំងាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ប្រមាណ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​

​នៅពេល​នោះដែរ​គឺជា​ពេលយប់ កំលាំង​ក្រុម​អភិរក្ស​សត្វព្រៃ បាន​កៀងគរ​អាជ្ញាធរ​
ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ អោយ​យក​ត្រាក់ទ័រ​ប្រមាណ​ជាង​១០​គ្រឿង មក​ដាក់ពង្រាយ​ដើម្បី​ស្ទាក់​មុខ​កុំអោយ​សត្វ​ដំរី​មួយ​ក្បាល​នេះ ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ប៉ុន្តែ​នៅ​ទីបំផុត​ដំរី​ដ៏​ឆ្លាត​បាន​ដើរ​វាង​ចូល​ទោ​ក្នុង​ចំការ​អំពៅ​របស់​អ្នកស្រុក​ហើយ​បាន​រត់​ឆ្លង​មក​កម្ពុជា​ទាល់តែ​បាន​ទើប​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ទាំងយប់ ។​ទាំង​អាជ្ញាធរ​ថៃ ក៏ដូចជា​អាជ្ញាធរ​កម្ពុជា ពិសេស​គឺ​កងកំលាំងប្រដាប់អាវុធ ដែល​ឈរជើង​
នៅក្នុង​តំបន់​ខាងលើ​បានប្រកាស់​ដល់​ប្រជាពលរដ្ឋ​អោយ​នាំគ្នា​បង្កើតជា​ភ្នក់ភ្លើង ដើម្បី​ដុត​បំភ្លឺ ដែល​អាចធ្វើអោយ​សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ​ខ្លាច​ភ្លើង​បាន ជៀសវាង​នូវ​ហានិភ័យ​ដែល​អាច​កើតមានឡើង​ដោយសារ​សត្វ​ដំរីព្រៃ​នេះ ។​

​រហូតដល់​ព្រឹក​ថ្ងៃទី ១១ ខែ ឆ្នាំ ដដែល ដំរី​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ចំការ របស់​ប្រជាពលរដ្ឋ​ខ្មែរ ទើប​ភាគី​ថៃ​បាន​ស្នើសុំ​ភាគី​កម្ពុជា​ដើម្បី​ប្រើប្រាស់​អាវុធ​បាញ់​អោយ​សន្លប់ ងាយស្រួល​ក្នុងការ​នាំយក​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដោយ​ដំរី​នេះ មិនបាន​
​បង្កអោយមាន​ការរង​របួស​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។​

​សួ​ម​បញ្ជាក់ថា បើតាម​សំដី​របស់​សមត្ថកិច្ច​ដំរី​ដែល​ឆ្លងដែន​នោះ​ពេលនេះ​កពុង​តែ​នៅលើ​ភ្នំ​លោកយាយ​សំ​ដែល​ថិ​ត្ត​ក្នុងភូមិ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​បន្ថែមថា​ខាង​អាជ្ញាធរ​ថៃ​បាន​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ថា​ថ្ងៃទី​11​ខែមករា​2018​នេះ​ឱ្យ​ដំរី​ដែល​រួច​នោះ​ទៅតាម​ដំណេ​ី​រ​ក្នុង​ទឹកដី​កម្ពុជា​ចោះ​ហេ​ី​យ​ពេលនេះ​សមត្ថកិច្ច​ថៃ​ក៏បាន​វិល​ទៅ​ប្រទេស​របស់ខ្លួន​វិញ​៕