ក្រុម​ជំនាញ​ខាង​ដើរ​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2018 ក+ ក-

​ភ្នំពេញៈ ជនសង្ស័យ​២​នាក់​ចេញ​ធ្វើ​សកម្មភាព​កាច​.​ក​ម៉ូតូ​តែ​ពេលដែល​ឃើញ​កម្លាំង សមត្ថកិច្ច​ខណ្ឌដង្កោ​ចុះ​ល្បាត​ក៏​ផ្ដួល​ម៉ូតូ​រត់​ត្រូវ​សមត្ថកិច្ច​ធ្វើ​ដេញចាប់បាន​ភ្លាមៗ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ទី​១-​ឈ្មោះ ជូរ សម្បត្ដិ អាយុ​៣១ ឆ្នាំ​មុខរបរ សំណង ស្នាក់នៅ​ការដ្ឋាន នៅ​កំបូល មាន​ស្រុកកំណើត ភូមិ​កំពុង​នុង ឃុំ​កូន​សាត់ ស្រុក​កំពត ខេត្ដ​កំពត ។
​និង​ទី​២-​ឈ្មោះ ជួន ព្រឹម អាយុ​៣៥ ឆ្នាំ​មុខរបរ ធ្វើ​សំណង ស្នាក់​នៅក្នុង​ការដ្ឋាន​ជាមួយគ្នា ។​

​បើតាម​សម្ដី​របស់​សមត្ថកិច្ច​បា​ន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រលួស​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ដើម្បី​ទប់ស្កាត់​បទ​ល្មើ​ល ស្រាប់តែ​ពេល​ល្បាត​ទៅដល់​ចំណុចកើតហេតុ​ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ពេលនោះ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​ហៅ​អោយ​ឈប់​ដើម្បី​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ផ្ដួល​ម៉ូតូ​រួច​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ដេញចាប់បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្ដង ។​

​បើតាម​សម្ដី​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយថា ខ្លួន​បានធ្វើ​សកម្មភាព​លួច​កាចក​ម៉ូតូ​ចំនួន​ជាច្រើនលើក​មកហើយ​ដែល​បានធ្វើ​សកម្មភាព​នៅ​ខេត្ដ​កំពុងស្ពឺ និង​ខេត្តកំពត លុះ​មកដល់​ថ្ងៃ​ចាប់ខ្លួន​នេះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ចេញមក​ធ្វើ​សកម្មភាព​កាចក​ម៉ូតូ​នៅ​ខណ្ឌដង្កោ តែ​ជា​អកុសល​ត្រូវ​ជួប​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ចាប់ខ្លួនបាន ។​

​វត្ថុ​តាំង​ដកហូត​បានរួម​មាន​៖ ស្លាក​លេខ​ម៉ូតូ​ចំនួន​៣ , ម៉ូតូ​មួយគ្រឿង និង​សោរ​សម្រាប់​កាចក​មួយចំនួនទៀត ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​