បង្ក្រាប​ក្រុម​គ្រឿងញៀន​អាជីព​៦​នាក់ កាំភ្លើងខ្លី​២​ដើម ឡាន​លុច​ស៊ី​ស​១​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2018 ក+ ក-

​បន្ទាយមានជ័យ :​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ទើប​ចេញពី​ពន្ធនាគារ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​ចាប់បាន​៦​នាក់​មាន​ថ្នាំញៀន​និង​អាវុធខ្លី​២​ដើម​រថយន្ត​១​គ្រឿង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៨​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​៦​នាក់​មាន​១.​ឈ្មោះ លី លាង​គង់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​មេខ្លោង​ជួញដូរ​ថ្នាំញៀន​)២.​ឈ្មោះ វុន សុភាព ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​(​ជា​ប្រពន្ធ​)៣.​ឈ្មោះ លី គឹម​ហូ​វ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​(​ត្រូវជា​ប្អូន​ក្រុម​ចែកចាយ​)៤.​ឈ្មោះ ប៉ង ប្រែង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​(​ក្រុម​ចែកចាយ​)៥.​ឈ្មោះ លឹម វិទូ ហៅ​ឃាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ៦.​ឈ្មោះ ស៊ុន ម៉ាប់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​ក្រុម​ចែកចាយ​)​ជនសង្ស័យ​ទាំងនេះ​ស្នាក់នៅ​បន្ទប់​ជួយ​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

លោក​បាន​បញ្ជាក់ថា​៖​ដោយ​មា​ការណែនាំ​ខ្ពស់​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​លោក​បានដាក់​វិធានការ​លោក​វ​រះ​សេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ចុះបង្ក្រាប​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៨​ស្ថិតក្នុង​បន្ទប់​ជួល​ក្នុង​បរិវេណ​ការ​ស៊ី​ណូ​អាន​កូ​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​​

កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ស្រី​ម្នាក់​និង​រឹបអូស​មាន​វត្ថុតាង​ថ្នាំញៀន​មាន​១.​កញ្ឆា​គ្រៀម​ចំនួន​៣​កញ្ចប់​ស្មើ​ទម្ងន់​៣.៩៨៥,៥​ក្រាម ២.​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​៤​ថង់ ទម្ងន់​ស្មើ​២៤១,១​ក្រាម ៣.​គ្រឿងញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​៥៨៤,៥​គ្រាប់​និង​៤​កូន​ថង់​ទម្ងន់​១៧៣,៣​ក្រាម ៤.​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ៥.​ដប​ជក់​ស៊ី​សា​ចំនួន​១​និង​ទឹក​ថ្នាំ​ចំនួន​៤​ដប ៦.​ឧបករណ៍​មូរបារី​កញ្ឆា​ចំនួន​២​គ្រឿង​៧.​អាវុធខ្លី​ទំនើប​២​ដើម ៨.​គ្រាប់កាំភ្លើង​ខ្លី​ចំនួន​១៣​គ្រាប់ ៩.​រថយន្ត​ធុន​លុច​ស៊ី​មី​នី​៣០០​ចំនួន​១​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​បញ្ជាក់ថា​៖​ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ លី លាង​គង់ នេះ​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៨​ដែល​ចាប់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ជាប់​បាន​២​ឆ្នាំ​ក្រោយពេល​ចេញពី​ពន្ធនាគារ​ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម​ដែលមាន​ប្អូន​ជា​មុខសញ្ញា​ចាស់​ឈ្មោះ លី គឹម​ហូ​វ ចែកចាយ​យ៉ាងសកម្ម​ភាព​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​៦​នាក់​។​
លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​៖​ក្រោយពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​ភារកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​មាន​២​ទៅ​៣​ករណី​តែ​ករណីនេះ​គឺមាន​ទ្រង់ទ្រាយ​ធំ ហើយ​ច​ម្រុ​ញ​អោយកម្លាំង​ជំនាញ​ត្រូវមាន​វិធានការ​លុបបំបាត់​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ដើម្បី​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មាន​សន្តិសុខ​និង​សុវត្ថិភាព​៕ សុផល​