មួយ​យប់ ភ្លើង​ឆេះ​ផ្ទះ​អស់​២​ខ្នង​ផ្សេងគ្នា ស្លាប់​ស្ត្រី​ចំណាស់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2018 ក+ ក-

កំពង់ចាម ៖ ត្រឹម​រយៈពេល​តែមួយ​យប់​ប៉ុណ្ណោះ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង នៅ​ស្រុក​២​ផ្សេងគ្នា ត្រូវបាន​អគ្គីភ័យ លេប​ត្របាក់​និង​ធ្វើអោយ​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោចអាធ័ម​បំផុត ។​
លោក សំ ណា​ល់ អធិការ នគរបាល ស្រុក​បាធាយ​បានអោយដឹងថា នៅ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១ ៖ ៤៥ នាទី នៅ​ភូមិ ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ករណី​អគ្គី​ភ​យ័​កើតឡើង បានធ្វើអោយ​ឆេះ​ផ្ទះមួយ​ខ្នង​របស់​ឈ្មោះ ហោ ផល្លា ភេទ ប្រុស​អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ មាន​ទំហំ 5​គុណ​១៦ ធ្វើ​អំពី​ថ្ម ខាងមុខ​ប្រក់ស​ង្ក័​សី​។​
លោក​អធិការ​បន្តថា សំភារៈ​នៅក្នុង​ផ្ទះ​ឆេះ​ទាំងអស់​និង​ម៉ូតូ​១​គ្រឿង​។​លោក អធិការ​បាន​បន្តថា ពេល​ប្រតិបត្តិការ សង្គ្រោះ​យើង​ប្រើ​រថយន្ត​ពន្លត់​អគ្គី​ភ​យ័​ចំនួន ៤​គ្រឿង បាញ់​ទឹក​អស់​ចំនួន ១២​ឡាន ។​
លោក​អ​អិ​ការ​បញ្ជាក់ថា អគ្គី​ភ​យ័ នេះ​បណ្ដាល មកពី​ទុស្សេ​ខ្សែភ្លើង​។​បច្ចុប្បន្ន ផ្ទះ​នេះ​ត្រូវបាន​ពន្លត់​ទាំងស្រុង​ហើយ​។
ដោយឡែក នៅ​យប់​ថ្ងៃ​ដដែល​នោះ វេលា​ម៉ោង​២២ និង​៣០​នាទី នៅ​ភូមិ​អូ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​អគ្គី​ភ​យ័ ឆេះ​ផ្ទះមួយ​ខ្នង​ទំហំ ៤​ម៉ែត្រ​កន្លះ គុណ ៥​ម៉ែត្រ ជាក​ម្មសិ​ទ្ទរ​បស់​ឈ្មោះ កន ឃី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ រឹត សល់ អាយុ ៣៧​ឆ្នាំ ព្រមទាំង​ម្តាយ ឈ្មោះ យឹម ណា​ង អាយុ ៩០​ឆ្នាំ​។​
លោក ខេង ស្រេង អធិការ នគរបាល ស្រុក​ចំការលើ បាន អោយដឹងថា ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាលអោយ​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ យឹម ណា​ង ស្លាប់ ក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោចអាធ័ម​បំផុត រួម​និង​សំភារៈ​ដែលមាន​នៅក្នុង​ផ្ទះ ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​៕  សុភ័ណ្្ឌ