ជិត​ដល់​ថ្ងៃ​រៀបការ បែរជា​ត្រូវ​ប៉ូលិស​ចាប់​កូន​ក​ម្លោះ​ដោយសារ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2018 ក+ ក-

​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ម្នាក់​ជាប់អន្ទាក់​សមត្ថកិច្ច​ខណ្ឌដង្កោ ខណៈ​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​ឆែក​អាវុធជាតិផ្ទុះ និង​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​តូច និង​លុយ​ចំនួន​១.០០០​ដុល្លារ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវ​២១៧ ភូមិ​ម​ល័ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជ​នស​ង្ស​យ័​ខាងលើនេះ មានឈ្មោះ ឆាយ ប៊ុន​ថា អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ស្នាក់នៅ​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន​។ ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​នឹង​រៀប​មង្គលការ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស​យ័​បាន​សារភាពថា ថ្នាំញៀន​ខាងលើនេះ រូបគេ​បាន​យកទៅ​ផ្ញើ​តាម​ឡាន​អោយ​ម៉ូយ​នៅឯ​ខេត្តកំពង់ចាម​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធិ​៕