បង្ក្រាប​គ្រឿងញៀន​ទ្រ​ង​ទ្រាយ​ធំ​ឃាត់​ជនសង្ស័យ​៨​នាក់ រឹបអូស​ថ្នាំញៀន​ជិត​១០​គ​.​ក្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2018 ក+ ក-

​ភ្នំពេញ​៖ ជនសង្ស័យ​ជួញដូរ​គ្រឿង ញៀន ចំនួន ៨​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ,​រាជធានី​ភ្នំពេញ និង​កង​រាជ​អាវុធ​តាម​បណ្តាល​ខណ្ឌ​នានា​ស្រាវជ្រាវ​ឃាត់​ជា​បន្តបន្ទាប់ ដោយ​ដកហូត បាន​គ្រឿងញៀន ប្រមាណ​ជិត ១០​គីឡូក្រាម កាំភ្លើងខ្លី​ចំនួន ២​ដើម ។​ការ​ឈានទៅ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​បន្ទាប់ពី​កង​រាជ​អាវុធ​ខេត្តស្វាយរៀង ឃាត់ខ្លួន​បក្សពួក​នៅ​ឋេ​ត្ត​ស្វាយរៀង ។
​ ​
​ ​តាម ព័ត៌មាន​អោយដឹងថា​ជនសង្ស័យ​ចំនួន ៧​នាក់ ត្រូវបាន​កម្លាំង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ពា់កកណ្តាល​យប់​ថ្ងៃទី​២០​ខែ មករា នៅ​ចំណុច សណ្ឋាគារ​មេគង្គ​វី​យូ​ថោ​វើ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​ក្នុង​ប្រតិបត្តិការ ដោយមាន​ការសម្រួល​ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​តាម​ព័ត៌មាន​អោយ ដឹងថា សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ បន្ទប់ ជាន់​ទី​១៤ នៃ ខុន ដូ​និង​សណ្ឋាគារ ខាងលើ ដោយ​រកឃើញ កាំភ្លើងខ្លី មួយ​ដើម និង​ថ្នាំញៀន ប្រមាណ​ជិត​១​គីឡូក្រាម​។​

​ជនសង្ស័យ​ទាំង ៧​នាក់ រួមមាន ១-​ឈ្មោះ ង្វៀង ធី​ទឿ​ង​អាន ភេទ​ស្រី អាយុ ២១​ឆ្នាំ ជនជាតិ​វៀតណាម​, ២-​ឈ្មោះ ង្វៀង ហុង​ដាំ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម​, ៣-​ឈ្មោះ ង្វៀង ថៃ​សឺ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម​, ៤-​ឈ្មោះ ហ្វង់ ហុង​ហ្វី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​វៀតណាម​, ៥-​ឈ្មោះ ជ័យ សុភាព ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ​, ៦-​ឈ្មោះ ពៅ លក្ខិណា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ និង ៧-​ឈ្មោះ ឃិន វិសាល ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ ។​

វត្ថុតាង ដកហូត​រួមមាន រុក្ខជាតិ​ក្រៀម ២​កញ្ចប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៦​កញ្ចប់​ធំ ទម្ងន់ ៤៩,១ ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច មាន​ទម្ងន់ ១៨៩,៦ ក្រាម​, អាវុធខ្លី ១​ដើម ម៉ាក P២៣០ គ្រាប់ ៧ បង់​១, ម៉ូតូ ១​គ្រឿង​, រថយន្ត ១​គ្រឿង​, ប្រាក់ ៨៥០០​ដុល្លារ និង ៤៥០ ០០០​រៀល និង​លុយ​ដុង​មួយចំនួន ។​

​ដោយឡែក​នៅវេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ចុះទៅ​សហការ ឆែក​ឆែរ ផ្ទះជួល​មួយកន្លែង ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់ទៀត ព្រមទាំង​ដកហូត​បាន​គ្រឿង ប្រមាណ​ជាង ៦​គីឡូក្រាម​ទៀត រួម​និង​អាវុធ​ម៉ាក K59​ចំនួន​១​ដើម​។​

​តាម​ព័ត៌មាន​អោយដឹងថា មេក្លោង ដែលជា​ម្ចាស់​កាំភ្លើង គេចខ្លួនបាត់​។​បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ​រួម​នឹង​វ​ត្តុ​តាំង ត្រូវបាន​នាំខ្លួន បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រកងរ​ជ​អាវុធហត្ថ ខេត្ត​ស្វាយ​រឿង សាកសួរ ។​ទោះបីជា​យ៉ាងណា ជុំវិញ​ការបង្ក្រាប​គ្រឿងញៀន​នេះ​សម្ថ​កិច្ច​ពុំទាន់​បានផ្តល់​ព័ត៌មាន​លំអិត​ឡើយ ៕