មេបញ្ជាការ​កង​ល្បាត​៥០៣​បើកដៃ​ឲ្យ​កូនចៅ​ជំនិត​២​នាក់​នាំ​ម៉ូតូ និង​ជួញ​ឈើ​គ្រញូង​ឆ្លងដែន ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2018 ក+ ក-

​ប៉ោយប៉ែត ៖ មេបញ្ជាការ​ទាហាន​កង​ការពារ​វរៈ​ព្រំដែន​ល្បា​ត់​៥០៣ លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី ឃួន ជឿន បាន និង​កំពុង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​កូនចៅ​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ថា បើកដៃ​ឲ្យ​កូនចៅ​ជំនិត​២​នាក់ រកស៊ី​បទល្មើស​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រករបៀង​ចំការ​គ ដែល​ឋិត​ក្នុងភូមិ​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​
​ប្រភព​ច្បាស់ការ​បញ្ជាក់ថា កូនចៅ​លោក​ឧ​ត្ត​សេនីយ៍​ត្រី ឃួន ជឿន ២​នាក់ ខាងលើ​នោះ ម្នាក់​មានឈ្មោះ ឆៃ និង​ម្នាក់ទៀត​ឈ្មោះ រ៉េត ដែលជា​ដៃស្ដាំ​របស់លោក ឃួន ជឿន តែម្ដង​។​

​ប្រភព​ដដែល​លើកឡើងថា ចំពោះ​លោក វិឆៃ វិញ គី​ជា​អ្នកជំនាញ​នាំ​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង រីឯ​លោក រ៉េត វិញ​គី​ជា​អ្នក​នាំ​ឈើ​គ្រញូង​ខុសច្បាប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខាងលើ​ដូចគ្នា​ដែរ​។​

​ប្រ​ភ​ដដែល​អះអាងថា ការនាំ​ឈើ​គ្រញូង និង​ម៉ូតូ​គេចពន្ធ​ដែល​អ្នក​ទាំង​២​នាក់​នោះ គេ​នាំចូល​កម្ពុជា​នៅពេល​យប់ ឬក៏​ពេល​ថ្ងៃ​តាម​ឱកាស ឬ​អ្នក​រត់ការ​ឲ្យ​សញ្ញា​។​មិនតែប៉ុណ្ណោះ ក្រៅពី​ការនាំ​ម៉ូតូ​គេចពន្ធ ឬ​ឈើ​គ្រញូង​ចូលមក​កម្ពុជា​នោះ នៅ មាន​នាំ​រថយន្ត​ចង្កូត​ស្ដាំ និង​ទំនិញ​គ្រប់​ប្រភេទ​នៅតែ​បន្ត​ជា​រៀងរាល់ថ្ងៃ យប់ បើទោះជា​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានប្រកាស​ឲ្យ​មន្ត្រី​បិទ​ច្រករបៀង នៅតាម​បន្ទាត់​ព្រំដែន​យ៉ាងណាក៏ដោយ ក៏​លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី ឃួន ជឿន មេបញ្ជាការ​ទាហាន​កង​ការពារ​វរៈ​ព្រំដែន​ល្បាត​៥០៣ នៅតែ​បណ្ដោយ​ឲ្យ​កូនចៅ​នាំយក​បទល្មើស​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ដែល​លោក​គ្រប់គ្រង​ដដែល​។​

​សូមបញ្ជាក់ថា កន្លងមក​លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី​រួប​នេះ បានធ្វើ​សន្និសីទកាសែត​ប្រកាស​បិទ​ច្រករបៀង​ផងដែរ ពាក់​ពន្ធ​បទល្មើស​ឆ្លងដែន តែ​ផ្ទុយទៅវិញ បាន​សង្ស័យ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​សកម្មភាព ផ្ទុយ​ពីបទ​បញ្ជា​របស់ខ្លួន និង​ផ្ទុយ​ពីបទ​បញ្ជា​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ផងដែរ ដែល​ធ្វើ​ឲ្យ​បាត់​បង់ពន្ធ​ចូល​រដ្ឋ​ជាច្រើន​ក្នុង​១​ខែៗ តាមរយៈ​ការនាំ​ចូល​ម៉ូតូ​/​រថយន្ត​ចង្កូត​ស្ដាំ សេរី​ទំនើបៗ និង​ទំនិញគេចពន្ធ​ជាដើម​។​

​ជុំវិញ​រង​កា​ររ​រិះគន់​នេះ លោក​ឧ​ត្ត​ម​សេ​យ៍​ត្រី ឃួន ជឿន មេបញ្ជាការ​ទាហាន​កង​ការពារ​វរៈ​ព្រំដែន​ល្បា​ត់​៥០៣​មិនអាច​ទំនាក់ទំនង​បានឡើយ ព្រោះ​ទូរស័ព្ទ​ចូល​៥​ដង​ដែរ តែ​គ្មាន​អ្នកទទួល​៕