នារី​វ័យក្មេង​ម្នាក់​​ធ្វើឱ្យភ្ញាក់ផ្អើលពេញ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2018 ក+ ក-

​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវគេ​ប្រទះឃើញ នៅ​ផ្សារ​សាំ​ហាន់ ក្នុង​សង្កាត់​ទួល​សង្កែ ដោយ​មិន​និយាយស្តី​អ្វី​ទាំងអស់​សង្ស័យ​ត្រូវ​ជនខិលខូច​ដាក់​ថ្នាំ​យក​របស់របរ​និង​គ្រឿងអលង្ការ​។​

​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំណុច​ក្នុង​ផ្សារ​សាំ​ហាន់​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​

​នារី​រូបនោះ​មាន​អាយុប្រមាណ​២០​ឆ្នាំ នៅលើ​ដៃ​របស់​នាង​ឃើញ​ឱប​រូប​តុ​កត្តា​ខ្លាឃ្មុំ​ពណ៌​ផ្កាឈូក​មួយ​។​​បន្ទាប់ពី​មានការ​ព្យាយាម​សួរនាំ​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ នាង​បាន​សរសេរ​ដាក់​ក្រដាស​ថា ឈ្មោះ ថា​ន គ​ន្ធា ហៅ​ស្រី​នី​ត ស្នាក់នៅ​ភូមិ​ជ្រេស ឃុំ​ជ្រេស មិនដឹង​ស្រុក​ខេត្ត​អ្វី​នោះទេ​មាន​ឪពុក​ឈ្មោះ ថា​ន និង​ម្តាយ​ឈ្មោះ នួន​។​

​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​
​ផ្សារ​សាំ​ហាន់ ម្នាក់​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​មាន​គេ​ដឹក​នាង​តាម​រ៉ឺម៉ក​កង់​បី​មក​ទុកចោល​នៅមុខ​ផ្សារ​សាំ​ហាន់ តាំងពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ម្លេះ ដោយ​ពុំមាន​នរណា​ចាប់អារម្មណ៍​ឡើយ ក្រោយមក​នាង​បាន​ដើរចូល​ផ្សារ​ម្តង​ឈរ ម្តង​អង្គុយ​នៅខាងមុខ​តូប​អាជីវករ​ក្នុង​ផ្សារ ហើយ​ទោះបី​មាន​គេ​សួរនាំ​ក៍​មិន​និយាយស្តី​ដែរ​។​លុះ​ក្រោយមក​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​ដោយសារ​មិន​និយាយស្តី​ប្រជាពលរដ្ឋ​គេ​មានការ​សង្ស័យថា​ត្រូវ​ថ្នាំ​សណ្តំ​។​

​ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ នាំមក​សួរនាំ​នៅ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅវិញ​៕