ប្រមុខ​រាជរដ្ឋាភិបាល ព្រមាន​ដក​ចៅហ្វាយខេត្ត​ណា​ដែល​បណ្តោយ​ឱ្យមាន​រថយន្ត​ត​ទ្រុង​ធ្វើ​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

​ត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានដាក់​បញ្ជារ​ដ៏​តឹងរឹង​មួយ ដែល​មិន​អនុញ្ញាតអោយ រថយន្ត ត​ទ្រុង រឺ​ដឹក​លើស​ទម្ងន់ បើកបរ​លើផ្លូវ​ទៀត​នោះទេ​! ការបញ្ជារ​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរ​ណ៌​តាម​ដងផ្លូវ និង​ធានា​កុំអោយ​ផ្លូវ​ខូចខាត ។ ជាមួយ​នោះ សម្តេច ក​៨​បាន​ព្រមាន​ដកតំណែង​អភិបាលខេត្ត​ណា​ដែល​មិន​អើពើ​បណ្តែតបណ្តោយ​ឱ្យ​កើតមាន​នូវ​រថយន្ត​ត​ទ្រុង​ធ្វើ​ចរាចរណ៍​ដែល​បង្ក​ឱ្យ​ខូចខាត​ផ្លូវ​ផងដែរ​។

​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នា​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​បទបញ្ជារ​យ៉ាង តឹងរឹង​មួយ ដែល​កំណត់​មិន​អនុញ្ញាតអោយ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ និង​រថយន្ត​ត​ទ្រុង ខុស បច្ចេកទេស ធ្វើការ​បើកបរ​នៅលើ​ផ្លូវ​សាធារណៈ​ទៀត នោះទេ​។ ដែល​ការចេញ​បញ្ជារ កណ្តាប់ដៃ ដែក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ នឹងត្រូវ​អនុវត្ត​ជាដាច់ខាត​ចាប់ពី​ថ្ងៃទី​១០​ខែកុម្ភៈ ឆ្នាំ​២០១៨ តទៅ ដើម្បី​ធានា​សុវត្ថិភាព​ចរាចរ​ណ៌​របស់​ប្រជាពលរដ្ឋ និង​ធានា​កុំអោយ​ផ្លូវ​ខូច​ដោយសារ រថយន្ត ទាំងនោះ​។

​សម្តេច​តេ​ជោ បានបញ្ជាក់​ច្បាស់​ថា នឹង​ត្រូវមាន​កិច្ចប្រជុំ​រវាង​ក្រុមហ៊ុន​ដែលមាន​រថយន្ត​ដឹកទំនិញ​ទាំង​អស់ពី​រឿងនេះ ហើយ​បើ​ក្រុមហ៊ុន​ណា​មិន​អនុវត្តតាម​វិធានការ​នេះ នឹង​អាច​ត្រូវ​បិទ​ក្រុម ហ៊ុន នោះ​តែម្តង​។

​ទន្ទឹមនឹង​ការដាក់ចេញ​បទបញ្ជារ​ដ៏​តឹងរឹង​លើ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​នេះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ ដល់​អ្នកបញ្ជារ​យានយន្ត គ្រប់​ប្រភេទ ត្រូវ មានការ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន និង​គោរព​ច្បាប់​ចរាចរ​ណ៌​ផងដែរ ដើម្បី កុំអោយ​កើតមាន គ្រោះថ្នាក់ ចរាចរ​ណ៌​។ សម្តេច​តេ​ជោ បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរ​ណ៌ បាន​បង្កអោយមាន​អ្នកស្លាប់ និង របួស​ជាច្រើន​រៀងរាល់ថ្ងៃ​។ ដែល​បញ្ហា​នេះ មិនមែន​គ្រាន់តែ​ជា​ភារកិច្ច​ទទួលខុស ត្រូវ​របស់ ក្រសួង សាធារណៈការ និង​ដឹកជញ្ជូន​រួម​និង​គណៈកម្មការ​សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក​ទេ តែ​ក៏​ជាការ ទទួល ខុសត្រូវ​របស់​អ្នកបញ្ជា​យានយន្ត​ផងដែរ​។ ជាពិសេស​ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែល ខិតជិត​ចូលមក​ដល់​នាពេល​ខាងមុខនេះ សម្តេច​តេ​ជោ បាន​លើកឡើងថា កុំអោយ​ដូច ពាក្យ ថា ចូលឆ្នាំ​ចិន​ស្រវឹង​ខ្មែរ ដែល​ក្នុងនោះ សម្តេច​ក្រើន​រំលឹកថា សូមកុំ​បើកបរ​នៅពេល​ស្រវឹង​៕