យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បានចាប់ផ្តើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​ភ្នំពេញ ៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និតិ​កាល​ទី​៤​បាន​ចាប់​ដំណើរ ការ​ហើយ​នៅ​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ពោលគឺ​បានធ្វើ​ទៅតាម​កាលបរិច្ឆេទ​ដែល​បានកំណត់ ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​)​។​

​សំរាប់​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​បើក​យុទ្ធនា​ការឃោសនា​គ្រប់​ខណ្ឌ​ទាំង​១២​ដោយ ប្រមូលផ្តុំ​សមាជិក​សមាជិការ អង្គ​បោះឆ្នោត​តាម​ទីតាំង​ដែល​បាន​កំណត់ដោយ​ប្រមូលផ្តុំ​២​ខណ្ឌ ក្នុង​មួយ​គោលដៅ​។​ប៉ុន្តែ​មិនមាន​ការ​ហែរ​ក្បួន​ឃោសនា​តាម​ដងផ្លូវ​សាធារណៈ​នោះទេ​។​
​ដោយឡែក​នៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ព្រែក​ព្នៅ បានរៀបចំ​ពិធី​ឃោសនា ដោយមាន​ការ ចូល រួម​ពី ឯកឧត្តម ម៉ម ប៊ុនហេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ជួយ​ខណ្ឌ​សែន​សុខ ឯកឧត្តម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​ក្រុមការងា​រ​ថ្នាក់កណ្តាល ចុះ ជួយ​រាជធានី​ខណ្ឌ​.​សង្កាត់ បេក្ខជន​សមាជិក​ព្រឹទ្ធសភា​, សមាជិក​គណៈកម្មាធិកា​រ​គណបក្ស ប្រជា ជន រាជធានី ភ្នំពេញ​។​

​នេះ​ជាការ​ការជួបជុំ​សមាជិក សមាជិកា​អង្គ​បោះឆ្នោត​មាន​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​តំណែង តំណាងរាស្ត្រ​ក្នុង​តំណែង​ដើម្បី​បង្ហាញ​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​យុទ្ធ សាស្ត្រ​ដែល​ឈានទៅ​ដណ្តើម​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​។​យុទ្ធនា​ការឃោសនា បោះ ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​រយះពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ​។ សម្រាប់​ថ្ងៃទី​២៤​កុ​ម្ភះ ជា​ថ្ងៃ​(​ស​) ហើយ​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ជា​ថ្ងៃ​បោះ ឆ្នោត ។​

​សូមបញ្ជាក់ថា បើតាម​ការបែងចែករ​បស់ គ​.​ជ​.​ប មាន​៨ ភូមិភាគ រាជធានី​.​ខេត្ត ក្នុងនោះ រាជធានី​ភ្នំពេញ ស្ថិតក្នុង​ភូមិភាគ​ទី​១ មាន​ចំនួន​៦​អាសនៈ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ពេញ សិទ្ធ ៦​រូប​,​បំរុង​៦​រូប​។​សំរាប់​លេខ​រៀង​គណបក្សនយោបាយ​ដែល​បោះពុម្ព​នៅលើ​សន្លឹកឆ្នោត​ដែល​ចូល រួម​បោះឆ្នោត​អសាកល​នេះ មាន​៤​គណបក្ស គឺ​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា​, លេខ​រៀង ទី​២ គណបក្ស​យុវជន​កម្ពុជា​, លេខ​រៀង​ទី​៣​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លេខ​រៀង​ទី​៤​គណបក្ស ហ្វ៊ុន សិន ប៉ិច ។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា​ទី​តិ​កាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ដែលមាន​ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំងប្រទេស​ចំនួន​៣៣ ការិយាល័យ​។​ចំណែក​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង​ចំនួន​១១.៦៩៥​នាក់​។ តំណាងរាស្ត្រ​ក្នុង​តំណែង​ចំនួន​១២៣​រូប​៕