លួច​ម៉ូតូ​ដោះ​បំបែក​គ្រឿង​យកទៅ​បញ្ចាំ​បាន​ជិត​មួយខែ ប៉ូលិស​ចាប់​ជាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ១ បាន ឃាត់ ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង ហើយ​បាន​យក​ម៉ូតូ​នោះ​ទៅ​ដោះ បំបែក គ្រឿង​អស់ ទើប​យកទៅ​បញ្ចាំ​ជា​ផ្នែកៗ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​សៅរ៍​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ មានជ័យ រាជធានី​ភ្នំពេញ​។

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ សាន ដេ​ត ភេទ​ប្រុស​អា​២៣​មុខរបរ មិន​ពិតប្រាកដ​ស្នាក់​ផ្ទះ​ម្តុំ​មាត់​ស្ទឹង ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ បាន​ចូលទៅ​ក្នុងផ្ទះ​ដែល​នៅ ជិត​ផ្ទះសំណាក់​ស្ទឹង​លាភ ហើយ​យកមក​លាក់ទុក​ធ្វើការ​បំបែកចេញ​ពីគ្នា​អស់ ដើម្បី​យកទៅ​បញ្ចាំ ។

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​គ្រោះ​មានឈ្មោះ នៅ ជាវ​ហេង ភេទ​ប្រុស​អា​៤៧​ឆ្នាំ​មុខ របរ អ្នក​បោះពុម្ព​ទស្សនា​វ​ដ្តី​នៅ​កាសែត​កម្ពុជា​កាលពី​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១៨ គាត់​បាន​យក​ម៉ូតូ​ម៉ាក​(​វី​ស៊ិន​)​សេរី​២០១៧ មាន​ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ ១ GO ៥១៩៣ មក​ទុក​នៅក្នុង​ផ្ទះ បាន​ចាក់សោ​មិនបាន​បិតទ្វារ​ចំហៀង​ទេ​។ បន្ទាប់មក​ចូលទៅ​សំរាក លុះ រហូតមកដល់​ម៉ោង​ប្រហែល ៧​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ នៅពេល​ចេញពី​បន្ទប់​វិញ ស្រាប់តែ​បាត់​ម៉ូតូ​ពីក្នុងផ្ទះ​មិនឃើញ​។ ភ្លាមនោះ​ទើប​ដឹងថា ត្រូវ​ចោរលួច​យកទៅ​បាត់ ហើយក៏​មក ដាក់ ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ អោយជួយ​តាមរក​។

ដោយមាន​ស្រាវជ្រាវ​តាម​កា​មេ​រា​សុវត្ថិភាព​ទើប​មកដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ ឃើញ​ជនសង្ស័យ បាន​កំពុងតែ​ដើរ​នៅតាម​ផ្លូវ ក៏​ឃាត់ខ្លួន​បាន ហើយក៏​ឈានទៅដល់​កន្លែង​ដែល ពួក វា​បាន​ដោះ​ម៉ូតូ​នោះ​បំបែកចេញ​អស់ ហើយ​បាន​យកទៅ​បញ្ចាំ​អស់​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងតែ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ ដើម្បី​កសាង សំណុំរឿង​បញ្ចូនទៅ​អធិកា​ដ្ឋា​ន​នគរបាល​ខ​ណ្ខ​មានជ័យ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕