កាប់​ឪពុក​ម្តាយក្មេក​ព្រោះ​ណែនាំ​រឿង​ផឹកស្រា​ជេរ​ឡូឡា​ប្រពន្ធ​កូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2018

​កំពង់ស្ពឺ ៖ បុរស​ជា​កូនប្រសារ​ម្នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍ ឃុំ​សែន​ដី ធ្វើការ​ឃាត់ខ្លួន ខណៈ ដែល​បុរស​រូបនោះ​ស្រវឹងស្រា​ហើយ​ទាញ​កាំបិតផ្គាក់​កាប់​ម្តាយ និង​ឪពុកក្មេក​បណ្តាលអោយរ​ង របួស កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រោក​វែង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

តាម​ការបញ្ជាក់​របស់​មន្ត្រីនគរបាល​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​បុរស ជា​កូន ប្រសារ​រូបនេះ បាន​ផឹកស្រា​ស្រវឹង​ហើយ​មករ​ករឿង​កូន ប្រពន្ធ ។ ឃើញ​ដូច្នេះ ឪពុក​ម្តាយក្មេក បាន ទៅ​ឃាត់ តែ​បុរស​ជា​កូនប្រសា​មិន​ត្រឹមតែ​មិន​ស្តាប់​ការណែនាំ​ស្នើសុំ​ពី​ឪពុក​ម្តាយក្មេក​នោះទេ ថែម ទាំង ស្ទុះ​ទៅ​ទាញ​កាំបិតផ្គាក់​ទៅ​ដេញ​កាប់​លើ​ឪពុក​ម្តាយក្មេក​បណ​ញ​តា​លេង​របួស​យ៉ាងធ្ងន់ធ្ងរ ទៅវិញ​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ សាច់ញាតិ​បាននាំគ្នា​ទៅ​ដាក់ពាក្យ​ប្តឹង​អោយ​នគរបាល ឃាត់ខ្លួន​តែម្តង​។​

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​រួចមក កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍ សែន​ដី បាន​ឃាត់​ឈ្មោះ ម៉ៅ សំ​អូន ភេទ​ប្រុស អាយុ​36​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​វែង ឃុំ​សែន​ដី ស្រុក សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ដោយបាន​យក​កាំបិតផ្គាក់​កាប់ ទៅ លើ​ឪពុកម្ដាយ​ក្មេក​របស់ខ្លួន ឈ្មោះ មាស ប្រាជ្ញ អាយុ​៦៦​ឆ្នាំ បណ្ដាលអោយ​រងរបួស ក ខាងឆ្វេង និង​ម្រាមដៃ​ខាងស្ដាំ និង​ម្តាយក្មេក​ឈ្មោះ ប៊ូ ហ៊ុយ អាយុ​៦៥​ឆ្នាំ បណ្ដាលអោយ​រងរបួស​ដៃ​ខាងស្ដាំ ។​

ចំពោះ​ជនរងគ្រោះ ខាងលើ​ក្រុមគ្រួសារ​បាន​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​អង្គ​មេត្រី ។ បច្ចុប្បន្ន​បុរស​ជា​កូនប្រសា​ដៃដល់​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​បញ្ជូនបន្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​