ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ធ្លាក់​ពីលើ​សំណង់​អគារ​ជាន់​ទី​៤​ស្លាប់ នៅ​ទីក្រុង​បាងកក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2018 ក+ ក-

​ថៃ ៖ ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នា​ក់មាន​វ័យ​ជាង​៤០​ឆ្នាំ​និង​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​ស្ត្រី​រូបនេះ​បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី​៤ ដែល​គេ​កំពុង​កសាង​
​ដើម្បី​ធ្វើការ​សំអាត ហើយ​ក៏បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែម្តង ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​តំបន់ រ៉ា​ម​ខាំ​ហែង ដែលជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់​ត្រង់ចំណុច​ផ្លូវ​ប្រសព្វ​លេខ ២៤ និង ២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ធ្វើអោយមាន​ការភ្ញាក់ផ្អើល ដោយមាន​សម្លេង​ស្រែក​ទ្រហោយំ​ឡើង​កងរំពង​ថែមទៀត​ផង​ពី​សំណាក់​កូនៗ របស់​ស្ត្រី​រងគ្រោះ ។​

យោងតាម​របាយការណ៍​ពី​ភាគី​ថៃ​ដែល​ហើយ​ទទួលបាន​គឺ នៅ​មុនពេល​កើតហេតុ​គឺមាន ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ឆោ​ន ប៉ោ​ច អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ខ្ចឹ​ង ឃុំ​បុ​ស្បូវ ស្រុក​
ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី​៤​ដើម្បី​ធ្វើការ​សំអាត​ដោយសារតែ​អគារ​នេះ​កំពុង​សាងសង់ ។​

ភ្លាមៗ​នោះដែរ​ទំនងជា​ស្ត្រី​រូបនេះ​មានការ​រអិល​ភ្លាត់ជើង​ទើប​ធ្វើអោយ​គាត់​ធ្លាក់​មក​ដី​តែម្តង​ហើយ​បាន​ប៉ះទង្គិច​ជាមួយនឹង​គ្រោង​ដែក​ដែល​នៅ​ខាងក្រោម​បន្ថែមទៀត បណ្តាលអោយ​បែកក្បាល ឈាម​ហូរ​ជោក​ប្រាណ ទើប​មានការ​ភ្ញាក់ផ្អើល ដោយ​ពលករ​ដែល​នៅ​ទីនោះ​បាននាំគ្នា​សែង​យកមក​ដាក់​នៅលើ​គ្រែ​ដើម្បីអោយ​មន្ត្រី​ជំនាញ ចុះទៅពិនិត្យ​ក្រោម​សម្រែក​ទ្រហោយំ​យ៉ាង​សោ​កស​ង្រែ​ង​ពី​សំណាក់​កូនៗ​របស់​ស្ត្រី​រងគ្រោះ​។​ក្នុង

ហេតុការណ៍​នេះ គេ​ឃើញ​មាន​មន្ត្រី​នៅក្នុង​ស្ថានទូត​កម្ពុជា ដែល​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ​បាន​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ​និង​នាំ​ថវិកា​មួយចំនួន​ជូន​ដល់​ក្រុមគ្រួសារ​សព​និង​បានរៀបចំ​ជួយ​សម្រួល​ដើម្បីអោយ​កូនៗ​បាន​នាំ​សព​យកទៅ​កាន់​ស្រុកកំណើត​វិញ​និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕