បញ្ជូនចោរលួចម៉ូតូ២នាក់ពីខេត្តកំពង់ស្ពឺ ទៅឱ្យសមត្ថកិច្ចក្រុងភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018 ក+ ក-

កំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចកាច់សោកម៉ូតូពីភ្នំពេញមកជាប់អន្ទាក់របស់សមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនក្រុមជនសង្ស័យបានកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៨ ស្ថិតនៅចំនុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រសាំងជីមែរ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។តាមសម្តីរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នពេញបាននិយាយថា កំលាំង អ ហ រាជធានីភ្នំពេញ និង កំលាំង អ ហ ខេត្តកំពង់ស្ពឺ និងអ ហ ស្រុក រួមជាមួយឃុំ ធ្វើការសហការគ្នាចុះបង្ក្រាបនិងឆែកឆេរជាក់ស្ដែង នៅចំពោះមុខជនសង្សយ័ពីរនាក់ ។ពាក់ពន្ធ័ករណីលួចនៅសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោ៖
១ ឈ្មោះ ម៉េង ហួរ ភេទប្រុសអាយុ១៧ឆ្នាំ ។
២ ឈ្មោះ រ៉េត ជូរ ភេទប្រុស អាយុ២៤ឆ្នាំ ។
ក្រោយពីឆែកឆេររួចកំលាំងបានរកឃេីញ ១-ម៉ូតូZoomer X ពណ៍សលាយខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FT 4467 ពាក់ពន្ធ័ករណីលួចនៅសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោកកាលពីថ្ងៃទី០៩.០២.២០១៨វេលាម៉ោង១២:៣០
២-ម៉ូតូ ម៉ាកសង់សេរី២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1i 6634(ម៉ូតូជនសង្ស័យ)
៣-ឧបករណ៍សម្ភារ:មួយចំនួន រួមមាន ស្លាកលេខម៉ូតូ, ចង្អេីម៉ូតូ, ដែកសំរាបកែឆ្នៃលេខម៉ូតូដុំសោរម៉ូតូ និងសម្ភារះកែឆ្នៃម៉ូតូមួយចំនួនទៀត ។

ក្រោយពីឆែកឆេររួចកំលាំងជំនាញសម្រេចឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់រួមទាំងវត្តុតាងខាងលើបញ្ជូន ដើម្បីបន្តតាមនីតិវិធី ៕