អ្នក​បំផ្ទុះ​រំសេវ​បំបែក​ថ្មភ្នំ​ម្នាក់​ស្លាប់​ភ្លាមៗ​ខណៈ​ផ្ទាំង​ថ្ម​បាក់​សង្កត់​លើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2018

​កំពត ៖ បុរស​ស្លាប់​ភ្លាមៗ ដោយសារ​ឡើងទៅ​លើ​កំពូលភ្នំ​កំពស់​ជាប់​100​ម៉ែត្រ យក​គ្រាប់រំសេវ​ច្នៃ ដាក់​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្មភ្នំ​។​
​ពេលដែល​ចុច​បំផ្ទុះ​បុរស​រូប​នោះបាន​ពួន​នៅ​ប្រហែង​ថ្ម​តែ​ផ្ទាំង​ថ្ម​ដែល​លាក់ខ្លួន​ត្រូវបានរ​ជួយ​បាក់​ធ្លាក់​ធ្លាក់​ទាំង​ថ្ម​ទាំង​មនុស្ស​សង្កាត់​ស្លាប់​នៅ​និង​កន្លែង​។​

​ហេតុការណ៍​ដ៍​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨៖៣០ នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ នៅ​ចំណុច​ភ្នំស្រូវ ជួរ​ភ្នំ​ក្បាល​ទីង ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​។ ជនរងគ្រោះ​ឈ្មោះ ង៉ែត ភឿន អាយុ​43​ឆ្នាំ មាន​ប្រពន្ធ​មានកូន​3​នាក់ រស់នៅ​ភូមិ​ឈ្លី​ត​ក្រោម ឃុំ​ខ្ជាយ​ខាងត្បូង​។ បុរស​ឈ្មោះ សុខ រ៉​ន ភេទ​ប្រុស អាយុ​52​ឆ្នាំ ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ប្រាប់​គាត់​ថា ព្រឺ​ក​នេះ​យើង​ត្រូវ​បំផ្ទុះ​ផ្ទាំង​ថ្ម​ចំនួន​2​រន្ធ ហើយ​ជនរងគ្រោះ ក៏​រំសេវ​ឡើង​ទៅលើ​ភ្នំ​ដើម្បី​ដាក់​គ្រាប់​បំផ្ទុះ​និង​បាន​ចូល​ពួន​នៅ​ជ្រុង​ម្ខាង​មិន​ឆ្ងាយ​ប៉ុន្មាន ពី​កន្លែង​ដាក់​រំសេវ​ផ្ទុះ ដោយ​ស្រែកប្រាប់​មក​គាត់​ខាងក្រោម​ឱ្យ​ប្រុងប្រយ័ត្ន និង​ឱ្យ​ពួន​លាក់ខ្លួន​។

បុរស​ដដែល​នេះ​បន្តថា បន្ទាប់មក​សំឡេង​ផ្ទុះ​បាន​លាន់ឮ​កក្រើក​ឡើង​ហើយក៏​ស្ងប់​ទៅវិញ គាត់​ក៏​ស្រែកហៅ​ជនរងគ្រោះ​ដែល​នៅលើ​ភ្នំ តែ​មិនឮ​ឆ្លើយតប​ទេ គាត់​ក័​ដើរ​សំដៅទៅ​មើល​កន្លែង​ថ្ម​ដែល​បាក់​ធ្លាក់​មកក្រោម ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ត្រូវ​ថ្មភ្នំ​សង្កត់ ពីលើ លេចចេញ​តែ​ជើង​មក​ក្រៅ​ប៉ុណ្ណោះ​។​

​បុរស​ដដែល​បាន​បន្តថា​ក្រោយ​កើតហេតុ​អស់​រយៈពេល​៤​ម៉ោង ទើប​មាន​អ្នកភូមិ​មកជួយ​គាស់​ថ្មយក​សព​បាន និង​បាន​បញ្ជូន​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តម​ប្រពៃណី​៕