ចោរ​៤​នាក់​លួច​គោ​ញី​៥​ក្បាល​មិនបាន​សម្រេច​អស់​ល័​ក្ខ​ជាប់អន្ទាក់​ប៉េអឹម​ស្រុក​បារាយណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2018 ក+ ក-

​កំពង់ធំ : ចោរ​៤​នាក់​លួច​គោ​ញី​ចំនួន​៥​ក្បាល​មិនបាន​សម្រេច​អស់​ល័​ក្ខ​ជាប់អន្ទាក់​ប៉េអឹម​ស្រុក​បារាយណ៍​។​ហេតុការណ៍ ក្នុងការ​ប​ង្រា​ប​អំពើចោរកម្ម​នេះ​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​និង​ញី​៥​ក្បាល​វេលា​ម៉ោង ៨​នឹង​៣០ ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភ​:​ឆ្នាំ​២០១៨ ចំណុច​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​លោក ឃុន ប៊ុនហួរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បារាយណ៍​បានឱ្យ​ថា​:​ក្នុងការ​ប​ង្រា​ប​ជនសង្ស័យ​លួច​គោ​ញី​ចំនួន​៥​ក្បាល​នេះ​លោក​បានទទួល​ព័ត៌មាន​ពី​ម្ចាស់​គោបា​នរាយ​កាណ៍​ថា​បាត់គោ​ញី​ចំនួន​៥​ក្បាល​លោក​បាន​បញ្ជា​ឱ្យ​ក្រោម​ឱវាទ​របស់លោក​ធ្វើការ​ស្រាវជ្រាវ​នឹង​ស្ទាក់​គ្រប់​ច្រកល្ហក់​ទើប​ធ្វើការ​ប​ង្រា​ប​ជនសង្ស័យ​បាន​នៅ​ចំណុច​ទីតាំង​ខាងលើ​។​ជនសង្ស័យ​ទី​១​ឈ្មោះ ឆាយ ឈៀង ភេទ​ប្រុស​អាយុ​៥៥​ទីលំនៅ​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ជា​ម្ចាស់​រឺ​ម៉ក​។​ទី​២​ឈ្មោះ កែវ គន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ទីលំនៅ​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​។​ទី​៣​ឈ្មោះ​នួន ហ៊ុយ​ភេទ​ប្រុស​អាយុ​៣៥​ទី​លំ​ភូមិ​ត្នោតជុំ​ទី​២ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍​។​ទី​៤​ឈ្មោះ​កែវ កាន់​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​។​ម្ចាស់​គោ​ឈ្មោះ ឃួន ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទី​លំ​ភូមិ​ភ្នៅ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍​។​អាវុធហត្ថ​ស្រុក​បារាយណ៍​កសាង​សុំ​រឿង​ប​ញ្ជួ​ន​ទៅ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់​បន្តទៅ​តាមផ្លូវ​ច្បាប់​។​ចំណែក​គោ​ញ៉ី​ចំនួន​៥​ក្បាល​អាវុធហត្ថ​ស្រុក​បារាយណ៍​បានប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​។​
​មហាជន​បាន​និយាយថា​:​ធម្មតា​ចោរលួច​គោ​ឫ​ក្របី​តែងតែមាន​រនុកក្នុង​ឱ្យដៃ​ទើប​ខ្មោច​ព្រៃ​ចូល​បាន​តួយ៉ាង​ជនសង្ស័យ​ទាំង​៤​នាក់​នេះ នៅ​ភូមិ​ផ្សេងៗ​គ្នា​ចឹ​ង​ទាល់​តែមាន​រនុកក្នុង​ឱ្យដៃ​ទើប​ចូល​យកបាន​ដោយរ​លួ​ន​៕ សុផល​