ឆេះ​ផ្ទះ​ល្វេ​ង​មួយកន្លែង​នៅក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង នៅ​ខណ្ឌដង្កោ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​ភ្នំពេញ ៖ ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ​ត្រូវ​
បាន​អគ្គីភ័យ​លេប​ត្របាក់​ឆេះ​ពេញ​ក្នុងផ្ទះ សង្ស័យ​បណ្តាលមកពី​ផ្ទុះ​ចរន្តអគ្គិសនី ជុំនាងផ្ទះ​ហេតុការណ៍​នេះ​បង្កអោយមាន​ការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី យប់ ថ្ងៃទី​១៥​ខែកុម្ភៈ ឆ្នាំ​២០១៨​ត្រង់ចំណុច​ផ្ទះ​លេខ ២៦០​ផ្លូវ​លេខ ១ ក្នុង​បុរី​ពិភពថ្មី ចំការ​ដូង ស្ថិតក្នុង​សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បាន​ធំក្លិន​ឈ្ងៀម​និង​មាន​ផ្សែង​ចេញមក​តាម​ឥត​ខ្យល់​ខាងលើ ខណៈពេលដែល​ផ្ទះ​ខាងលើ​បិទទ្វារ​ចាក់សោ​ស​ម្រា​ន​មាន​អ្នក នៅក្នុង​ផ្ទះ​ម្នាក់​ទាល់តែ​ឆ្លុះ​ផ្សែង​ទើប​ដឹង​ក៏​ឃើញ​ឆេះ​ជុំនាងផ្ទះ​ឆាប​ដល់​ម៉ូតូ​២​គ្រឿង​១​ម៉ាក់​ស៊ូ​ម៉ើ និង​ឌ្រី​ម​១២៥​ឆេះ​ម៉ត់​មើល​លែង​យល់​ហើយ ក៏​រត់​ចេញមកក្រៅ​ប្រាប់​ប្រជាពលរដ្ឋ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះមក​ធ្វើការ​អន្តរា​គម​ន៏​ធ្វើការ បាញ់​ពន្លត់ ក៏​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​មក​ចំនួន​៣​គ្រឿង​និង​រថយន្ត​ដឹក​ទឹក​ឯកជន​ចំនួន​មួយគ្រឿង ហើយ​បានធ្វើ​ការប្រើ​ពេលវេលា​បាញ់​ពន្លត់​អស់​រយៈពេល​មួយ​ម៉ោង​និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​អស់​ចំនួន​៣​គ្រឿង​និង​ឯកជន​មួយគ្រឿង​ទើប រលត់​ជា​ស្ថាពរ​ទៅវិញ នៅ​ម៉ោង​១០​និង​២០​នាទី ថ្ងៃ​ដដែល​។​

​បើតាម​សម្តី​ពី​សមត្ថកិច្ច​បានអោយដឹង​ថា​ក្នុងករណី​អគ្គីភ័យ​ឆាបឆេះ​ខាងលើ​គឺ​បណ្តាលអោយ​ឆេះ​សម្ភា​រះ​ដូចជា​តុ ទូរ ឥ​វ៉ាន់​ចាប់ហួយ និង​ម៉ូតូ​២​គ្រឿង​របស់របរ មួយចំនួនទៀត​នៅក្នុង​ផ្ទះ​រង​ការខូចខាត​ទាំងស្រុង និង​រោល​ផ្សែងខ្មៅ​ដល់ផ្ទះ​ជិតខាង​២​ល្វេ​ង​ទៀត តែ​មិន​បង្កអោយមាន​អ្នករងរបួស​នោះទេ​។​នៅក្នុង​ករណី​ខាងលើ​ជំហាន​ដំ​បូរ​សមត្ថកិច្ច​សណ្ឋាន​ថា​បណ្តាលមកពី​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​៕