​ឆេះ​ផ្ទះ​អស់​២​ខ្នង​នៅ​ជ្រោយចង្វារ ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​ភ្នំពេញ​៖ លំនៅឋាន​ចំនួន​២​ខ្នង ដែល​ក្នុងនោះ​ជា​បន្ទប់​ផ្ទះជួល​មួយ​ខ្នង ត្រូវបាន​អគ្គីភ័យ ឆាបឆេះ យ៉ាង សន្ធៅ​សន្ធៅ គឺ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ ប្រ ពៃ​ណី​ចិន​។
​អគ្គិភ័យ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​៤​រសៀល ថ្ងៃទី ១៥​ខែ​កុ​ម្ភះ ឆ្នាំ ២០១៨ នៅ​ចំណុច ផ្លូវ​ទន្លេ មេគង្គ ក្នុងភូមិ គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ។​ទោះបីជា​យ៉ាង ណា​ពុំ​បណ្តាលអោយ​មនុស្ស​រងគ្រោះ​ថ្នាក់​ឡើយ​។
​ផ្ទះ ដែល​ត្រូវបាន​អគ្គីភ័យ ឆាបឆេះ នោះ មួយ​ខ្នង​ជា​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម មាន​ទំហំ​ប្រមាណ​១០ ម៉ែត្រ ៤០​មែត្រ មាន​ម្ចាស់ ឈ្មោះ ដាង ប៊ុន ហាក់ ភេទ​ប្រុស​អាយុប្រមាណ​៥០​ឆ្នាំ ជា​អតីត សមាជិក ក្រុមប្រឹក្សា ខណ្ឌ​ជ្រោយចង្វារ​របស់​គ​ណះ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន ធ្វើជា​បន្ទប់​ជូ​ល ប្រមាណ​ជាង ២០​បន្ទប់ ។ ចំណែក​ផ្ទះ ទី​២ ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​ប៉ុន គ្នា មាន​ម្ចាស់ ឈ្មោះ​ដាង យ៉ុម ភេទ​ស្រី​អាយុ ៥២​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​ចាយ​ហួយ និង​ផ្នែក​ខាងក្រោយ​ធ្វើជា​បន្ទប់​ជួល ចំនួន ៤​បន្ទប់ ។​ផ្ទះ​ទាំង​២​នេះ​មាន​ម្ចាស់​២​នាក់​បងប្អូន ។
ទាក់ទិន​ការកើតមាន​អគ្គីភ័យ នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ អ្វី ឡើយ តែ​គេ​មានការ​សង្ស័យថា បណ្តាលមកពី ការដុត ទៀត​អូ​ប និង​ក្រដាស់សែន ពី​អ្នក​ជួល​បន្ទប់ លេខ​១ របស់​ផ្ទះ អតីត​ក្រុមប្រឹក្សា ខណ្ឌ​។
​តាម​ព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ ខ​ណះ​ពេលដែល​ប្រជ​ពលរដ្ឋ ភាគច្រើន​បាននាំគ្នា បាននាំគ្នា អង្គុយ​ផឹក នៅ​ថ្ងៃ​សែន​ចូល​ចូលឆ្នាំ ចិន ស្រាប់តែ​ភ្លើង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​បន្ទប់​ជួល ផ្ទះ របស់ លោក ដាង ប៊ុន​ហាក់ ។​ភ្លាមៗ​នោះ​ម្នាក់ៗ​បាននាំគ្នា រត់​ប្រសាច់ និង​នាំគ្នា ជញ្ជូន​អីវ៉ាន់​ចេញ ។ ដោយសារតែ​ផ្ទះ​ឈើ លើ ភ្លើង បាន​ឆាប់ឆេះ​យ៉ាង​រហ័ស រាលដាល់​ពេញបន្ទុក និង​ឆេះ​រាលដាល​ទៅផ្ទះ មួយ​ខ្នង​ទៀត របស់​បងស្រី ។
​តាម​ព័ត៌មាន​អោយដឹងថា ខ​ណះ​នោះ​បង្កអោយមាន​ការភ្ញាក់ផ្អើល ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ក៍បាន​ហៅ​រថយន្ត​ជាច្រើន​គ្រឿង​ទៅ​បាញ់​អន្តរាគមន៍ អស់​ប្រមាណ​ជាង​១​ម៉ោង ។
តាម​នគរបាល​មូលដ្ឋាន​បានអោយដឹងថា នៅក្នុង​ហេតុ​ការ​នេះ រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន ២៥​គ្រឿង ទៅ​អន្តរាគមន៍ ដែល​ក្នុងនោះ​មាន​រថយន្ត​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន ១២​គ្រឿង រថយន្ត​របស់​ក្រុមហ៊ុន អូ​ស៊ី អាយ​ស៊ី ចំនួន ១១​គ្រឿង និង​រថយន្ត​របស់​ក្រសួងមហាផ្ទៃ ចំនួន ២​គ្រឿង ។ អគ្គីភ័យ នេះ​បាន​បំផ្លាញ់​ផ្ទះ​ចំនួន ២​ខ្នង​ទាំងស្រុង ។
មូលហេតុ ដែល​កើតមាន​អគ្គីភ័យ ពុំទាន់​ដឹង​ច្បាស់​ឡើយ​រងចាំ​ស្រាវជ្រាវ​សិន តែបើ​តាម​ព័ត៌មាន សមត្ថកិច្ច មានការ​សង្ស័យ បណ្តាលមកពី​ទៀនធូប និង​ដុត​ក្រដាស់ នៅ​ថ្ងៃ​សែន​ចូលឆ្នាំ ចិន​និង​ខ្លះ​ថា ទុស្សេ​ខ្សែភ្លើង ៕