លុច​ស៊ី​ស​១​គ្រឿង​បុក​ម៉ូតូ​ហើយ​មិន​ឈប់ បន្ត​បើក​រត់​បុក​ចូល​ទីតាំង​លក់​រថយន្ត​ទំនើប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​ភ្នំពេញ​៖ ចង់​ចំណេញ​ដាច់​ចំណង​យុវជន​២​នាក់​ជិៈ​រថយន្ត​លុច​ស៊ី​សបាន​បុក​ម៉ូតូ​មិន​ឈប់​ដោះស្រាយ​ប្រឹង​បើក​រត់​ទៅបុក​រះ​ចូល​ឃ្លាំង​លក់​រថយន្ត​សេរី​ទំនើប​ខូចខាត យ៉ាងដំណំ នៅ​ខណ្ឌដូនពេញ​។​

​យុវជន​២​នាក់ បើករថយន្ត​លុច​សុ​ី​សបាន​បុក​ម៉ូតូ​ហើយ​ព្យាយាម​បើក​រត់​យ៉ាង​លឿន​ទៅបុក​រថយន្ត​រ៉េ​ហ្វ​រហើយ​រថយន្ត​រ៉េ​ហ្វ​រ​ក៏​រ៉េ​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​បុក​ចូល​ឃ្លាំង​លក់​រថយន្ត​សេរី​ទំនើប​បណ្តាលអោយ​ខូចខាត​រថយន្ត​ម៉ាក​អាល់​ហ្វារ​មួយគ្រឿង​ផ្នែក​ខាងមុខ​យ៉ាងធ្ងន់ធ្ងរ បង្កអោយមាន ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៤​និង​០០​នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​១៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​រោងកុន​លុច ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុនដំបូង​គេ​ឃើញ​រថយន្ត​លុច​សុ​ី​ស​RX330​ពណ៌​ស្ករ មាន​ស្លាក​លេខ ភ្នំពេញ​2AC.8292 បើ​បរ​ដោយ​យុវជន​២​នាក់​ទឹ​សដៅ​ពី​ជើង​មក​ត្បូង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បុក​ម៉ូតូ​មិន​ចាំ​ម៉ា​កប​ន្ទិ​ចប​ន្ទួ​ច​ហើយ​មិន​ឈប់​ដោះស្រាយ ព្យាយាម​បើករ​ត់ទៅ​ទឹ​ស​ខាងលិច​តាមផ្លូវ​១៥៤​ដោយមាន​ក្រុមក្មេងស្ទាវ​ដេញតាម​ពីក្រោយ​ផង​ក៏​បើក​បត់​មក​ផ្លូវ​១៧២​ទឹ​សដៅ​ពី​លិច​មក​កើត​វិញ យ៉ាង​លឿន​មកដល់​ផ្លូវ​ព្រះ​នរោត្តម​មិន​បង្អង់​ក៏​បុក រថយន្ត​រ៉េ​ហ្វ​រ​ពណ៌​ស មាន​ស្លាក​លេខ​ភ្នំពេញ​2AK.3158​បើតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង ពេញទំហឹង​បណ្តាលអោយ​វិល​មួយ​ជុំ​ប៉ះ​បង្គោល​ផ្លាក់ សញ្ញា​បង្ហាញផ្លូវ​បាក់​អស់​១​និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​ចំណែកឯ​រថយន្ត​រ៉េ​ហ្វ​រ​ក៏​ជ្រុល​បុក​ចូល​ឃ្លាំង​៨៩​លក់​រថយន្ត​សេរី​ទំនើប​បណ្តាលអោយ​បាក់​ទ្វារ​អស់​២​ផ្ទាំង​ធំៗ​និង​រថយន្ត បែកបាក់​ខាងមុខ​ម៉ាក​អាល់​ហ្វារ សេរី​២០១៨​ថ្មីស្រឡាង​តំលៃ​១៦​មុ​ឺ​ន​ដូ​ល្លា​អស់​១​គ្រឿង ចំណែក អ្នក បើករថយន្ត​រ៉េ​ហ្វ​រ​រងរបួស​ដៃ​ផង​ដែល និង​កំពិត​ផ្នែក​ខាងឆ្វេង​រថយន្ត​ដាច់​កង់​ខាងឆ្វេង​មុខ​អស់​១​ទៅមុខ​លែងរួច​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​ក៏​នាំ​ម្ចាស់​រថយន្ត​បង្ក​និង​យុវជន​២​នាក់​ដែល​ដេញតាម​ពីក្រោយ​ទៅ​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ជ័យជំនះ​ដើម្បី​សួរនាំ​ហើយ ក៏​ទាក់ទង​ទៅ​ជុំនាញ​ចរាចរ​ណ៏​ជើងគោក ក្រុង​មក​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​
​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ ៕