ឃាត់​ខ្កួ​ន​ខ្មែរ ថៃ និង​ចិន ចំនួន​៣៣​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ឆ្លងដែន​តាម​ប្រព័ន្ធ​អិន​ធឺ​ណេ​ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​ភ្នំពេញ ៖ ទីតាំង​លួចលាក់​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ឆ្លងដែន​ចំនួន ២​កន្លែង ត្រូវបាន​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សមត្ថកិច្ច​និង​ស្ថានទូត​ថៃ ចុះ​ឆែកឆេរ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ ចំនួន​២៥​នាក់ ជនជាតិ​ចិន​៤​នាក់ និង​ខ្មែរ​៤​នាក់ ។​

ប្រតិបត្តិការ​នេះ​ធ្វើឡើង តាំងពី​ម៉ោង​ប្រមាណ ៦​ព្រឹក​រហូតដល់​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នោះ ដឹកនាំ ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ជា​អេង យ៉ុង ស្នងការ សន្តិសុខ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​ចូលរួម​ពី​ប៉ូលិស​ថៃ និង​ស្ថានទូត​ថៃ​ផងដែរ​។​
ទីតាំង​ដែល​សមត្ថកិច្ច​ឆែកឆេរ នោះ​មួយកន្លែង ស្ថិតនៅ​ភូមិ​រោងចក្រ​ទី​១ សង្កាត់​គោគ​ឃ្លាង និង​មួយកន្លែង​ទៀត ជា​ភូមិគ្រឹះ​ស្ថិត នៅ​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

តាម​ព័ត៌មាន​អោយដឹងថា ទីតាំង​ទី​១ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ម្នាក់ ដែលជា​អ្នកយាម​។ ចំណែក​ជនសង្ស័យ​ផ្សេងទៀត បានដឹងខ្លួន​ទាន់​គេចខ្លួន​បាត់អស់​។​ដោយ ឡែក​ទី​តាំងទី​២ សមត្ថ​ក​ចិ្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣២​នាក់ ដែល​សរុប​ទាំងអស់​៣៣​នាក់ ក្នុងនោះ មាន​ជនជាតិ​ថៃ​២៥​នាក់​(​មាន​ស្រី​៨​នាក់​) ជនជាតិ​ចិន តៃវ៉ាន ៤​នាក់ និង​ជនជាតិខ្មែរ ចំនួន ៤​នាក់ (​មាន​ស្រី​៣​នាក់​) ។ ទន្ទឹម​នោះ​អ្នកព័ត៌មាន​ក្នុងស្រុក​ត្រូវបាន​រារាំង សូម្បីតែ​ថត​នៅ​ខាងក្រៅ ក៍​ត្រូវបាន​កងរាជអាវុធហត្ថ​ចាប់ទាញ​មិន​ឲ្យ​ថត និង​គំរាម​អោយ​លុប​រូប​ចោល​ទៀតផង ។​

តាម​ព័ត៌មាន​អោយដឹងថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​បទល្មើស​ឆ្លងដែន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ឧបករណ៍​ដែលជា​មធ្យោបាយ​ធ្វ​សកម្មភាព​ចាប់ជំរិត​មួយចំនួនធំ​ផងដែរ ។
តាម​ព័ត៌មាន​អោយដឹងថា ជនសង្ស័យ​ជា​ក្រុម​ចាប់ជំរិត​ឆ្លងដែន​ចម្រុះ​ជាតិ​សាសន៍ ដែល​បានធ្វើ​សកម្មភាព​ចាប់​ជម្រិត​តាម​ប្រពន្ធ​អ៊ី​ន​ធើ​ណែ​ត ទៅ​ប្រទេស​ថៃ និង​ចិន ដោយ​យក​ប្រទេស​កម្ពុជា ជា​កន្លែង​ធ្វើ​សកម្មភាព​។​
តាម​ព័ត៌មាន​អោយដឹងថា តាមរយៈ​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​ថៃ​ក៍​ដឹង​ពី​បណ្តាញ ជនសង្ស័យ ដែល​សមត្ថកិច្ច​ក៍បាន​ទាក់ទង​មក​កម្ពុជា សហការ​ហើយ​ឈានទៅ​បង្ក្រាប​ជនសង្ស័យ តែម្តង ។​

តាម​ព័ត៌មាន​អោយដឹងថា ការ​ឈានទៅ​បង្ក្រាបបាន​ជនសង្ស័យ​បន្ទាប់ពី​សមត្ថកិច្ច​ឆែក ឆេរ បង្ក្រាបបាន​បក្សពួក​មួ​យ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​។ ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​កាន់​ទី បញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕