កំពង់ស្ពឺ៖ រថយន្តឃ្លុបចំនួន២គ្រឿង ត្រូវបានក្រុមត្រួតពិនិត្យយានយន្តចាប់ឃាត់ទុក ដោយអះអាងថា ខុសលក្ខណះបច្ចេកទេសបានចំនួន៣យប់ ត្រូវបានម្ចាស់យកលុយទៅបង់ អោយនគរបាលចរាចរ ណ៍ខេត្ត និងមន្ត្រី សាធារណការខេត្តកំពង់ស្ពឺ ចំនួន១០០០ដុល្លា ទើបដោះលែងឲ្យត្រឡប់ទៅវិញ។
មូលហេតុដែលឃាត់រថយន្តឃ្លុប២គ្រឿងខាងលើនេះ គឺខាងជំនាញ និងនគរបាលបានឃាត់កាលពី យប់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ ដោយអះអាងថា ខុសលក្ខណៈបច្ចេកទេស ប៉ុន្តែបន្ទាប់ពីចំណាយ លុយអស់ចំនួន១០០០ដុល្លា ទើបត្រូវបានសមត្ថកិច្ចខាងលើដោះលែងវិញ។
បើតាមសម្តីរបស់សាច់ញាតិម្ចាស់រថយន្តឃ្លុបទាំង២គ្រឿងបាននិយាយប្រាប់ក្រុមអ្នកកាសែតអោយ ដឹងថា នៅយប់ថ្ងៃទី១២ ខែកុម្ភះ នោះ រថយន្តឃ្លុបរបស់លោក ស៊ិន សំបូរ ត្រូវជាម្ចាស់រថយន្តឃ្លុប ទាំង ២គ្រឿង ដែលត្រូវបានក្រុមការងារចុះអនុវត្តន៍ឃាត់ទុកនោះ លោកបានអោយលិខិត ពាក់ពន្ធ័ជា មួយ រថយន្តជាច្រើនដើម្បីបញ្ជាក់ថា មិនបានកែច្នៃ ឬក៏ ត ទ្រុងខុសទម្រង់ដើមអីនោះទេ ប៉ុន្តែស្រាប់តែ ជំនាញនិងនគរបាលបាលថាខុសបច្ចេកទេសទៅវិញ ហើយក៏ឃាត់រថយន្តឃ្លុបរបស់លោក ទៅទុក រយះពេល៣យប់ ទើបលោកទៅដោះស្រាយនៅស្នងការដ្ឋាន នគរបាលបាលខេត្ត ប៉ុន្តែលោកត្រូវ ចំណាយ លុយអស់ចំនួន១០០០ដុល្លា ជាថ្នូរនិងការអោយរថយន្តរបស់លោកចេញត្រឡប់មកវិញ។ ប្រភពដដែលបានបង្ហើបថា ក្រុមមន្ត្រីទាំងនគរបាលចរាចរណ៍ និងមន្ត្រីសាធារណការបានចុះធ្វើការ ស្ទាក់ឃាត់រថយន្តជាច្រើនគ្រឿងដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស(តទ្រុងខុសស្តង់ដារ)ស្របតាមអនុសាសន៍សម្តេចតេជោ ព្រោះថា ការដែលរថយន្តធំៗ ហើយតទ្រុងវែងៗទាំងនោះដឹកលើស ទំងន់ បណ្តាលអោយខូចផ្លូវថ្នល់ ដែលជាផ្លូវសាធារណៈរបស់រដ្ឋ។
សូមជម្រាបថា ក្នុងការចុះពិនិត្យនេះដែរក្រុមមន្ត្រីទាំងនោះបានស្ទាក់ឃាត់រថយន្តជាច្រើនគ្រឿង មាន ទាំងរថយន្តតទ្រុងវែងខុសស្តង់ដារ និងរថយន្តឃ្លុបទៀតផង។ ការចុះឃាត់រថយន្តដើម្បី ត្រួត ពិនិត្យលក្ខណៈបច្ចេកទេសនេះដែរ មានរថយន្តជាច្រើនគ្រឿងត្រូវបាន ឃាត់ ដើម្បីពិនិត្យ។ ក្នុង ចំណោម រថយន្តទាំងនោះក៏មានរថយន្ត ឃ្លុបមួយចំនួនគឺជារថយន្តដែលចេញពី ប្រភពដើម(original) មកពីប្រទេសកូរ៉េតែម្តង មិនមានការកែច្នៃនោះទេ ក៏ត្រូវបានឃាត់ទុកដែរ។ពេលឃាត់មានម្ចាស់ រថយន្ត ជាច្រើនបានសម្របសម្រួល ជាមួយមន្ត្រីនគរបាលហើយក៏បើករថយន្តចេញអស់ទៅ ដោយ ឡែករថយន្តឃ្លុប០២គ្រឿង ដែលមានម្ចាស់ឈ្មោះ ស៊ិន សំបូរ មិនត្រូវបានអនុញាតអោយទៅនោះ ទេ ដោយសំអាងថា ត ទ្រុងឃ្លុបខុសបច្ចេកទេសទៅវិញ។
ពាក់ពន្ធ័និងការចោទប្រកាន់ពីសំណាក់សាច់ញាតិម្ចាស់រថយន្តខាងលើថា នគរបាលចរាចរណ៍យក លុយ ពី រថយន្តឃ្លុប១គ្រឿង១០០០ដុល្លានោះ អ្នកយកព័ត៌មានយើងបានទូរសព្ទ័ទៅលោក តាប់ លន ស្នងការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍លោកនិយាយថា លោកមិនបានយកលុយ ពី ម្ចាស់ឡាននេះទេ ប៉ុន្តែលោកទទួលស្គាល់ថា រថយន្តខាងលើកែច្នៃត្រឹមត្រូវតាមលក្ខណៈបច្ចេក ទេស ហើយទើបអោយត្រឡប់ទៅវិញ។
ដោយឡែកលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បាន និយាយអោយដឹងថា លោកមិនបានដឹងរឿងយកលុយ៤០០ដុល្លាក្នុងរថយន្តឃ្លុបមួយគ្រឿងនោះទេ រាល់ពេលដែលចុះធ្វើការងារគឺលោកតែងតែចំណាយរាល់ការចំណាយផ្សេងៗមិនអោយមន្ត្រីរបស់ លោកណាម្នាក់ពាក់ពន្ធ័ជាមួយលុយកាក់ឡើយ បើអ្នកធ្វើខុសទទួលខុសត្រូវដើយខ្លួនអែង។ បើទោះ បីជាលោកស្នងការរងតាប់ លន និងលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ មិនបានដឹងរឿងក៏ដោយប៉ុន្តែសម្រាប់ម្ចាស់រថយន្តឃ្លុបទាំង២គ្រឿងបានអះអាងថា មុននិងបានរថយន្ត ត្រឡប់ទៅវិញ ត្រូវចំណាយអស់លុយរហូតដល់ទៅ១០០០ដុល្លា គឺនគរបាលចំនួន២០០ដុល្លា មន្ទីរ សាធារណការចំនួន៨០០ដុល្លារួចទៅហើយ ដើម្បីធ្វើជាថ្នូរនឹងការសុំយករថយន្តចេញទៅប្រកបរបរ ឡើងវិញ៕