ខេត្តកណ្តាល ៖ អំពៅខ្មៅរាប់ម៉ឺនដើម និង ផ្លែកន្ទឹម ព្រមទាំងផ្លែឈើ សំរាប់សែន ជាច្រើន ត្រូវបានគេយក មកដាក់លក់នៅ លើផ្លូវខាងមុខ រោងលោកតាចិន។ នៅមុងរោងលោកតាចិន បើទោះបីគេពិនិត្យ ឃើញ មានលក់ច្រើនក្ដី ក៏តំលៃនៅតែថ្លៃណាស់ ព្រោះតែអ្នកទៅទិញច្រើនកុះករ អំពៅខ្មៅ មួយ ដើម ១ម៉ឺន ទៅ១.២០០០ រៀល ចំណែក មែកកន្ទឹម មានផ្លែផ្កា មួយបាច់ ប៉ុនកដៃតំលៃ ៧ ពាន់ ទៅ១ម៉ឺនរៀល។ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន បានមកផ្តុំគ្នាអុជធូបសែនបន់ស្រន់ ឲ្យលោកតាចិន នៅក្រុងតាខ្មៅជួយនេះ លោកឈុន គៀ ប្រធានសមាគមនខ្មែរចិន ក្រុងតាខ្មៅ បាន ប្រាប់ឱ្យដឹងថា លោកតាចិន ឈ្មោះប៉ោសែ ហៅ លោកតាធំ ជាលោកតាចិន ដែលធំជាងគេក្នុង ស្រុក ខ្មែរ មានរោងលោកតា នៅក្រុងតាខ្មៅខាងលិចជាប់ផ្លូវ ជាតិ លេខ២១ អា ។ ដោយសារលោតាធំជាងគេ ទើប មានអ្នកជាប់ខ្សែ ស្រឡាយចិន ច្រើននាក់ មកពីគ្រប់ទិសទី មកអុជធូប បន់ស្រន់ សុំសេចក្ដីសុខ រកទទួលទៀនមានបាន។ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកមកដុតធូបនៅរោងលោកតាចិន ធំ កើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។
អ្នកជាប់ខ្សែស្រឡាយចិនម្នាក់ បានប្រាប់អោយដឹងថា គាត់មកដុតធូប នៅរោងលោកធំ សុំ ជើងធូប យកទៅផ្ទះនិង ទិញអំពៅខ្មៅ យកទៅ សែននៅផ្ទះគាត់ ដើម្បី សុំសេចក្ដីសុខ ចំរើន ក្នុង ក្រុមគ្រួសារ ។ គាត់ថា មានជំនឿពីកុង ម៉ាគាត់ មក នៅថ្ងៃចូលឆ្នាំចិន គឺតែងតែ មកដុតធូបនៅរោង លោកតា សុំសេចក្តីសុខ ចំរើន។ គាត់ប្រាប់ថាទិញអំពៅខ្មៅ មួយដើម១២០០០រៀល យកទៅ សែន នៅផ្ទះ រកស៊ីឡើង ដូចថ្នាំងអំពៅ ខ្មៅអញ្ចឹង ជាជំនឿតាំងពីកុង ម៉ា ។
អ្នកជាប់ខ្សែស្រឡាយចិនផ្សេងទៀត ក៏បានប្រាប់ឲ្យដឹងដែរថា ក្រុមគ្រួសារគាត់ មានជំនឿ ថា ទិញ អំពៅខ្មៅ និងដើមកន្ទឹម ពីរោងលោកតា យកទៅសែននៅផ្ទះ បណ្ដេញ គ្រោះ អាក្រក់ ចេញពីក្នុងផ្ទះ នាំមកនូវសេចក្តីសុខ ចំំរើន និង រកស៊ី រីកម្រើន ។
ចំណែកអ្នកលក់អំពៅខ្មៅប្រាប់ថា គាត់ដាំអំពៅខ្មៅ នៅស្រុក ស្អាង គឺ ដាំ សម្រាប់ ត្រៀម លក់ក្នុងពេលចូចឆ្នាំចិន ។ ឆ្នាំនេះ ក៏ដូចឆ្នាំមុនដែរ មានអ្នកជសប់សែស្រឡាយចិន មកទិញ អំពៅ ខ្មៅ ច្រើនណាស់ លក់បានមួយដើម ៨ ពាន់រៀល ទៅ១ មឺនរៀល ។
ទាក់ទិននិង ប្រវត្តិ ដើមអំពៅ ខ្មៅ នេះ ត្រូវបាន លោកតាម្នាក់ នៅមើលការខុសត្រូវ នៅ រោងលោកតា ចិនធំនេះ ប្រាប់ថាកាលពី ព្រេងនាយ មាន គ្រួសារមួយ ថ្ងៃចូលឆ្នាំចិន បាន យកនំ ចំណីផ្លែឈើ ទៅ សែន នៅរោងលោកតាចិន នៅឆ្ងាយ ពីផ្ទះ ។ ពេលសែនរួចហើយ រៀបត្រឡប់ មកផ្ទះវិញ បានទិញ អំពៅខៅនៅរោងលោកតាយកមកផ្ញើកូន ដែលនៅផ្ទះ ។ ពេលត្រឡប់មកដល់ផ្ទះ ស្រាប់តែ ភ្លើងកំពុងឆេះផ្ទះគាត់ ។ ពីនាក់ប្ដីប្រពន្ធ ភ័យស្លន់ស្លោ កាច់មែក ឈើ វាយពន្លត់ភ្លើង មិនរលត់សោះ ពេលនោះបុរស ជាប្ដី បានយកដើមអំពៅខ្មៅដែលទិញ ពីរោង លោកតា មកវាយភ្លើង ដែលកំពុងឆេះខ្លាំងនោះ រលត់ យ៉ាងលឿនអស់ទៅ។
ចាប់ពីពេលនោះមក ជនជាតិចិនមានជំនឿតៗគ្នាមកថា ដើមអំពៅខ្មៅ យកមកពីរោងលោក តាចិន ទៅសែននៅផ្ទះ ត្រជាក់ត្រជុំ បណ្ដេញគ្រោះ អាក្រក់ និងសុខសប្បាយ ក្នុងគ្រួសារ រកទទួល ទានមានបាន ផងដែរ ។
ចំណែកពាក់ព័ន្ធរឿងហេតុអ្វីបានជាលោកតាចិនធំជាងគេម៉ាស្រុកខ្មែរមកតាំងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនេះ លោកតាដែលនៅមើលថែរោងលោកតាចិននេះបានប្រាប់ពីប្រវត្តឲ្យដឹងថា លោក តាចិននេះ ឈ្មោះលោកតាធំ ហៅ ប៉ាវ សែ មូលហេតុមកនៅក្នុងក្រុងតាខ្មៅនេះ គោលបំណង លោក តា ធ្វើដំណើរមកពីស្រុកចិន កាត់តាមស្រុកខ្មែរ បំរុងឆ្ពោះទៅឯក្រុងព្រៃអង្គរ ប្រទេស វៀត ណាម លុះមកដល់ចំណុចដើមពោធិមួយនៅមុខខ្ទោមលោកតានេះ លោកតាក៏ឈប់ ហើយអង្គុយ ចុះសម្រាកយកកម្លាំង ។ លុះមានកម្លាំងហើយ លោកតារៀបចំបន្តដំណើរទៅមុខទៀត ប៉ុន្តែ លោក តាងើបមិនរួចសោះរហូតធ្វើដំណើរទៅមុខមិនកើតក៏តាំងជម្រកនៅទីនេះទៅ គឺស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះឯង ៕