បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ក្រុង​ច្បារមន ចាប់​បានតែ​កៅអី និង​ទ្រុងមាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2018 ក+ ក-

​កំពង់ស្ពឺ ៖ សង្វៀន​បញ្ជល់មាន់​លួចលាក់​មួយកន្លែង​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ចុះបង្ក្រាប ប៉ុន្តែ​អ្នកលេង​បាន​រត់គេច​បាត់ស្រមោល ចាប់​បានតែ​កៅអី តង់​ប្រក់ និង​ទ្រុងមាន់​ប៉ុណ្ណោះ​។​
​ហេតុការណ៍​ចុះបង្ក្រាប​សង្វៀន​ខាងលើនេះ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​នៅក្នុង​ដីព្រៃ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​លើក សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​របស់លោក​វរៈ​សេនី​យ៏​ឯក អ៊ូច ហៀ​ង អធិការនគរបាល​ក្រុង​ច្បារមន​បាន​ដឹក ក​ម្លាំ​អធិការ​ក្រុង​ច្បារមន ចំនួន​១០​នាក់ ដឹកនាំ​ដោយ​ចុះទៅ​បង្ក្រាប​កន្លែង​ជល់​មាន់​លួចលាក់​ក្នុងព្រៃ​ចំណុច​ដីក្រហម​ចំងាយ​ប្រហែល ៣​គីឡូម៉ែត្រ ពី​ភូមិ​ត្រ​ពាំ​លើក សង្កាត់រ​ការ​ធំ ធ្វើការ​ដកហូត​វត្ថុតាង កៅអី​ចំនួន ១៥ កៅអី ជាល​ក្រុងមាន់​ចំនួន​២ តង់​ប្រក់​ចំនួន ២​តង់​ផងដែរ​។​

លោក​បាន​បន្តថា​បន្ទាប់​ពី​ទទួលបាន​សេចក្តីរាយការណ៍​ថា​មាន​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​លួចលាក់​លេង​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រ​ណៃ​ណី​ចិន​នេះ លោក​បន្ទាប់ពី​ទទួលបាន​ក៏​ដាក់​ផែនការ​ចុះបង្ក្រាប​តែម្តង ប៉ុន្តែ​ក្រុម​អ្នកញៀន​ល្បែង​ហាក់បីដូចជា​ដឹងខ្លួន​មុន​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​ត្រូវបាន​ដឹក​តាម​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​៕