ត្រសក់ធ្លាក់ថ្លៃខ្លាំងពេក ពលរដ្ឋរស់ក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដឹកទៅចាក់ចោល
បាត់ដំបង ៖ តម្លៃត្រសក់បានធ្លាក់ចុះដល់៣០០រៀល ក្នុងមួយគីឡូក្រាមហើយលក់មិន សូវដាច់ទៀត ខុសប្លែកពីរយៈពេលមុខៗដែលត្រសក់អាចលក់បានក្នុងតម្លៃពី ៨០០រៀល ទៅ១.០០០រៀល ក្នុងមួយគីឡូក្រាម។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រនគរបាលជាតិ ។
បើតាមពលរដ្ឋ ត្រសក់មិនត្រឹមតែមានតម្លៃថោកប៉ុណ្ណោះទេ ថែមទាំងសំបូររហូតគ្មានអ្នកទិញ ទើបពួកគេសម្រេចដឹកទៅចាក់ចោលបែបនេះ។
បើតាមនគរបាលជាតិ កសិកររស់នៅតំបន់ខាងលើ ភាគច្រើនបានប្រកបមុខរបរដាំត្រសក់ និងបានប្រមូលផលតំណាលៗគ្នា ដែលជាហេតុធ្វើឲ្យត្រសក់ចាល់ គ្មានទីផ្សារ និងធ្វើឱយតម្លៃធ្លាក់ ចុះ។
គូរបញ្ជាក់ថា ក្រៅពីការធ្វើស្រែ ប្រជាពលរដ្ឋដែលរស់នៅលើទីទួលប្រាសាទ ក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង តែងដាំដំណាំទៅតាមរដូវ ដូចជា ខាត់ណា ម្រះ និង ត្រសក់ជាដើម៕