កាប់​ប្លន់​យក​រថយន្ត​តាក់ស៊ី​ក្រហម ពេល​ដឹងថា​មានភ្ជាប់ ជី​ភី​អេស រត់ចោលឡានបាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2018 ក+ ក-

​ភ្នំពេញ​៖ បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ត្រូវបាន​ជនសង្ស័យ​រឹត ក និង​កាប់​ប្លន់​យក រថយន្ត​បានសម្រេច ហើយ​ព្យាយាម​បើក​រត់គេចខ្លួន តែ​ដល់ពេល​ដឹងថា រថយន្ត​មានភ្ជាប់​ប្រព័ន្ធ ជី​ភី​អេស ហើយ​មាន​អ្នក​តាម ទៀត​នោះ ស្រាប់តែ​យក​រថយន្ត​មក​ប្លុង​ចោល ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​ការ​ពី​វេលា​ម៉ោង ១១​និង​៣០​នាទី យ​បើ​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ រថយន្ត​ត្រូវ​ជនសង្ស័យ​យកមក​ប្លុង​ចោល​នៅ​ផ្លូវ​លេខ ៦១​សង្កាត់ ផ្សារ​ថ្មី​១ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ ញ៉ា​ញ សុខ​គា អាយុ ២១​ឆ្នាំ មុខរបរ អ្នករត់​តាក់ស៊ី​ក្រហម ស្នាក់នៅ ផ្ទះជួល​ភូមិ ត្រពាំង​ផ្លឹ​ង​សង្កាត់ ចោមចៅ​១ ខណ្ឌ ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ ស្រុកកំណើត​នៅ ខេត្ត​ព្រះសីហនុ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ រថយន្ត​តាក់ស៊ី​ក្រហម ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-6237 ហើយ ជនសង្ស័យ​ជិះ​ខាងក្រោយ​ស្រាប់តែ​ឡើងលើ​រថយន្ត​មកដល់​ត្រង់​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី កែវ ក៏​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដោយ​ប្រាប់​ឲ្យ​រថយន្ត​ឈប់​មួយ​ភ្លែត​។​រថយន្ត​ក៏​ឈប់ ហើយ​ជន សង្ស័យ​យក​ខ្សែលួស រិត ក ជនរងគ្រោះ និង​គំរាម​ឲ្យ​ចុះ​ពីលើ​រថយន្ត ព្រមទាំង​ដក​កាំបិត តាំង​តោ មក​កាប់​ជន​លើ​រងគ្រោះ​ជាច្រើន​កាំបិត ត្រូវចំ​សៀតផ្កា និង​ដៃ ធ្វើ​ឲ្យ​ជនរងគ្រោះ​រងរបួស ធ្ងន់​ឈាម ស្រោច​ខ្លួន​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ត្រូវបាន​គេ​ជួយ ទាក់ទង​ទៅ​សមត្ថកិច្ច​យក​រថយន្ត​សង្គ្រោះ បន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ ហើយ​ជនសង្ស័យ​បាន​បើករថយន្ត​រត់​បាន​ពាក់​កណ្តាលផ្លូវ ក៏​ឮ​សំឡេង និយាយ​ក្នុង អាយកូម របស់​ជនរងគ្រោះ​ដែល​ធ្លាក់​នៅក្នុង​រថយន្ត ធ្វើ​ឲ្យ​ជនសង្ស័យ​ដឹងថា រថយន្ត មាន ដាក់ ជី​ភី​អេស នឹងមាន​អ្នក​ដេញតាម​ព​ញិ​ក្រោយ ក៏​ជិះ​យកមក​ប្លុង​ចោល​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ ផ្អើល​យ៉ាងខ្លាំង​ដល់​សម្ថ​កិច្ច​ខណ្ឌ​ឬ​ស្សី​កែវ នឹង​ខណ្ឌដូនពេញ ។​

​ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​ខណ្ឌដូនពេញ​បាន​ទាក់ទង​ទៅ​ខណ្ឌ​ឬ​ស្សី​កែវ​ឲ្យ​មក​យក​រថយន្ត​ទៅ រក្សាទុក​នឹងធ្វើ​កំណត់ហេតុ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​សម្ថ​កិច្ច​កំណត់​មុខសញ្ញា​ឈានដល់​ការចាប់ខ្លួន​មក​ដាក់ទោស​ទៅតាម​នីតិវិធី​៕​