ឧត្តរមានជ័យ ៖ គ្រាប់មីនជាច្រើនគ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម ត្រូវបានប្រជាពល រដ្ឋប្រទះឃើញនៅដីស្រែ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្បែទំនប់ប្រឡាយចិន ក្នុងភូមិសុខសេរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងសមត្ថកិច្ចបានសហការជាមួយ អង្គភាពបោសសំអាតមីន ចុះធ្វើការត្រួតពិនិត្យ រកឃើញគ្រាប់មិនទាន់ផ្ទុះ ៦គ្រាប់ ជាប្រភេទគ្រាប់៦៩ និងប្រភេទក្បាលគ្រាប់ធុន ៦០មីលីម៉ែត្រចំនួន ៣គ្រាប់។
សមត្ថកិច្ចបន្ថែមថា គ្រាប់មីនខាងលើ គឺនៅសេសសល់កាលពីសង្គ្រម ហើយសមត្ថកិច្ចបានប្រគល់ទៅអោយក្រុមហេឡូត្រាស យកទៅកំទេចចោល។ បំណងពីស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះបើជួបប្រទះសូមកំប៉ះពាល់វា ព្រោះអាចមានគ្រោះថ្នាក់៕