ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកដំណើរ បើករថយន្តដេញបុកហើយនាំគ្នាចាប់ខ្លួន បន្ទាប់ពីយកកូនកាំបិត អារកសម្លាប់ស្រីស្នេហ៍ ដោយសារតែខឹងនឹងនាងអង្គុយផឹកស៊ី និងច្រៀងលេងជាមួយប្រុសថ្មី ឌីដងនៅមុខបន្ទប់ក្បែរគ្នា។ទោះបីជាយ៉ាងណា ការប៉ង សម្លាប់នោះពុំដូចបំណង បណ្តាលអោយនាងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុៈមៈ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណ៤រសៀល ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។អ្វីដែលមានការចាប់អាម្មណ៍នោះ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានដណ្តើមជនដៃដល់គ្នា នៅលើដងផ្លូវសាធារណៈ។
បុរសដែលត្រូវឃាត់ខ្លួន ឈ្មោះ ភាព ម៉ក់ អាយុ ២៤ឆ្នាំ ជាកម្មករ សំណង់មានលំនៅ ស្នាក់នៅកន្លែងកើតហេតុ ។ចំណែ ក នារីរងរបួស ឈ្មោះ ខាត់ សុ ជាអាយុ២៧ឆ្នាំ ជាកម្មការីនីកាត់ដេរតុងហ្វាង ស្នាកនៅកន្លែងកើតហេតុ និងមានស្រុកកំណើតភួមិថ្នល់រលើង ឃុំវត្តអង្គខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត។
តាមព័ត៌មានពីកន្លែង កើតហេតុ បានអោយដឹងថា អ្នកទាំង ២នាក់បានស្រលាញ់គ្នា និងស្នាក់នៅបន្ទប់ក្បែរគ្នា ។នៅមុនពេលកើតហេតុខណៈដែលនារីរងគ្រោះអង្គុយ ផឹក និងច្រៀងលេង នៅមុខ ផ្ទះជួលស្រាប់តែជនដៃ ដល់ដែលគេអះអាងថា ជាសង្សានិងគ្នា បានយកកូនកាំបិត ចេញពីបន្ទប់ ហើយមកចាប់បោចសក់ទៅក្រោយ អារ កសម្លាប់តែម្តង ។ភ្លាមៗ ត្រូវបានបងប្អូនមិត្តភក្កិ បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពី បានអាករសម្លាប់ស្រីស្នេហ៍ហើយ ក៍បានកាន់កូនកាបិត នៅដៃដើរចេញទៅ ទាំងស្ថានភាពស្រវឹង ដោយពុំមាន អ្នកណា ហ៊ានចូលចាប់ឡើយ។ នៅពេលធ្វើដំណើេចេញបានប្រមាណ៣០០ម៉ែត្រ មានរថយន្តមួយគ្រឿង ក៍បានបើករថយន្តដេញបុក បណ្តាលអោយដួល ហើយ ប្រជាពលរដ្ឋនិងសមត្ថកិច្ច នាំគ្នាចាប់ខ្លួន បាន។
តាមព័ត៌មានអោយដឹងថា នៅពេលបើករថយន្តបុកជនដៃដល់ ក៍បានជ្រុលទៅបុកសួនច្បារ និងដើមឈើក្បែរប៉ុស្តិ៍យាមសណ្ឋាគារបាលី បណ្តាលអោយធ្លាកកាងហើយ រថយន្តក៍បានទៅបាត់ទៅ។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យមានការប្រទាញប្រទង់គ្នា អស់ប្រមាណ ជិត ១ម៉ោង ដោយ នគរបាល និងកងរាជអាវុធហត្ថ បានដណ្តើមគ្នា ដោយដោយខាងកងរាជអាវុធហត្ថបានអះអាងថា ខ្លួនជាអ្នកចាប់បាននិងបានដណ្តើរ ជនដៃដល់យកដាក់ម៉ូតូបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ ។
តាម ជនដៃដល់បានអោយដឹងថា មូលហេតុ ដែលខ្លួន អាករ សម្លាប់សង្សាដោយសារតែខឹងនាង យកប្រុសថ្មីមកឌី ។ បុរសរូបនោះបានអោយដឹងថា ខ្លួន នឹងនាងបានស្រាញ់គ្នា រយះពេលប្រមាណកន្លះខែមកហើយ មិននឹកស្មានថា នាងមកអង្គុយផឹក ជាមួយប្រុសថ្មីបញ្ឈឺខ្លួនបែបនេះ ។
ដោយឡែក នារីរងរបួស បានអោយដឹងថា ខ្លួនពុំបានស្រលាញ់បុរសម្នាក់នោះទេ ។កន្លងមក បុរសម្នាក់តាមលួងលោមសុំស្នេហ៍ នាង តែនាងពុំបានស្រលាញ់។នៅមុនពេលកើតហេតុ ពេលដែលនាង អង្គុយ ផឹកជាមួយ បងប្អូន និងមិងមា ស្រាប់តែបុរសនោះយកកូនកាំបិត មកអាករសម្លាប់នាងតែម្តង ៕