ពលរដ្ឋ​៤​ឃុំ​ក្នុងស្រុក​កណ្តាល​ស្ទឺ​ង​លើកគ្នា​មក​សាលាខេត្ត​ ​សុំឱ្យ​ជួយ​ធ្វើ​ប្លង់ដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2018 ក+ ក-

​ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ តំ​ណា ង​ជិត​១០០០​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា​សុំឱ្យ​រដ្ឋបាលខេត្ត​ជួយ​អន្តរាគមន៍​ផ្ត​ល់ប​ណ្ណ័​កម្ម​សិ ទ្ធិ​ឱ្យ ខណៈដែល​ដី​ប្រមាណ​២០០​ហិច​តា​ទាំងនោះ ត្រូវបាន​ក្លាយទៅជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន​អស់​ទៅហើយ​។​

លោក ភី ស៊ីថា ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង បាន​អះអាងថា ដី​ដែលមាន​ទំនាស់​នេះ ជាង​២០០​ហិច​តា ដែលមាន​ពាក់ព័ន្ធ​ជាមួយ​ប្រជាព ល​រដ្ឋ​ចំនួន​៤​ឃុំ រួមមាន​ឃុំ​ក​ណ្តោ​ក ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង និង​ឃុំ​បឹង​ខ្យា​ង ហើយ​ពួកគាត់​កាន់កាប់​តៗ​ពី​ឪពុកម្តាយ​មក តាំងពី​អំឡុង​ឆ្នាំ​១៩៨០​មក​ម្លេះ​។ លុះ​ឆ្នាំ​១៩៩៦ ក្រុម​ហ៊ុ ន​បាន​ចុះ​ទិញ ដោយ​ឱ្យប្រាក់​កក់​១​គ្រួសារ​ចាប់ពី​១៥​ម៉ឺន​ដល់​៣០​ម៉ឺន​រៀល ហើយក៏​មិនបាន បានឱ្យ​គ្រប់​ចំនួន​ដែរ ជាហេតុ​នាំឱ្យ​ពួកគាត់​ចូលទៅ​កាន់កាប់​បង្កបង្កើន​ផល​វិញ​រហូតមក​។ ស្រាប់តែ​ក្រោយមក​ក្រុមហ៊ុន​បានបង្ហាញ​ថា មានប​ណ្ណ័​កម្ម​សិទ្ធី ជាហេតុ​ធ្វើឱ្យ​ពួកគាត់​ឆ្ងល់ ថា​មិនបាន​លក់​ផង ហេតុ​ដូ​ម្តេច​បានជា​ក្រុមហ៊ុន​មានប​ណ្ណ័​កម្មសិទ្ធិ ហើយ​ដោយសារតែ​ជួ ប​ការលំបាក​ពេក ក៏​នាំគ្នា​មក​សាលាខេត្ត សុំឱ្យ​លុបចោល​នូវ​ប​ណ្ណ័​កម្ម​សិទ្ធី​របស់​ក្រុមហ៊ុន ព្រោះ​ពួកខ្លួន​មិនបាន​លក់​ឱ្យ​នោះទេ និង​សំណូមពរ​ឱ្យ​រដ្ឋបាលខេត្ត​ជួយ​អន្តរាគមន៍​ផ្ត​ល់ប ណ្ណ័​កម្ម​សិទ្ធី​ឱ្យ​ងាយស្រួល​កាន់កាប់​អាស្រ័យ​ផល​។​

បន្ទាប់ពី​មានការ​តវ៉ា លោក បូ សាវឿន នាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្តកណ្តាល បាន​ចេញមក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ឱ្យ​ប្រជាពលរដ្ឋ​រើស​តំណាង ខ្លួន​ចំនួន​៣​នាក់​ក្នុង​១​ភូមិ ដើម្បី​ធ្វើ​បែបបទ​ដាក់​ចូលមក​រដ្ឋបាលខេត្ត ដើម្បី​ពិនិត្យ​ដោះ​ស្រា យ​ជូន​។ ហើយ​នៅ​រសៀល​នេះ គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត ក៏បាន​កោះប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ដី​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ និង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​នេះដែរ ហើយ​បន្ទាប់ពី​ប្រជុំ​រួចរាល់​យើង​នឹង​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​តំណាង​ចូ ល​រួម​ដោះស្រាយ​។ ក្រោយពី​ទទួលយក​នូវ​ការសម្របសម្រួល​ពី​មន្ត្រី​សាលាខេត្ត ប្រជាព
​ល​រដ្ឋ​បាន​បាននាំគ្នា​រំសាយ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ក្នុងអំឡុង​ម៉ោង​១២​ថ្ងៃត្រង់​។​

គួរ​បញ្ជាក់ដែរថា ដី​ទំនាស់​នៅក្នុង​ឃុំ​ទាំង​៤​ខាងលើ បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ហើយ​ទើបតែ​កម្រើក​ឡើងវិញ ខណៈដែល​គម្រោង​សង់​ព្រលានយន្តហោះ​ត្រូវបាន​លេចឡើង នៅពេលដែល​ក្រុម​ឈ្មួញ​នាំគ្នា​សម្រុក​ចុះ​ទិញ ហើយ​ទំនាស់​ទាំងនេះ​ក៏មាន​ក្រុម​អ្នក​គក់​ជេរ​និង​ឈ្មួញ​នៅ​ពីក្រោយ​ជាច្រើន​ក្រុម​ដែរ​៕\