ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ​ទៅ​កម្សាន្ត​តាម​រមណី​ដ្ឋា​ន​នានាកើនឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018

ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បង្ហា​ញ​របាយការណ៍​ថា មាន​អ្នក​ទៅ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍ នានា​ក្នុងប្រទេស​កម្ពុជា​មានកា​រ​កើនឡើង​ខ្លាំង​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ បើ ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៨​កន្លងទៅនេះ​មាន​បងប្អូន​ប្រជា​ពល​
​រដ្ឋ និង​ទេសចរ​អន្តរជាតិ​បានធ្វើ​ដំណើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទូទាំងប្រទេស មាន​ចំនួន ប្រមាណ​ជិត ៩​សែន​នាក់ កើនឡើង​ប្រមាណ ៥៤.៥៦ % ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន ប្រមាណ​ជាង ៧​សែន​នាក់ កើនឡើង​ប្រមាណ ៤៧.៣២% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ប្រមាណ​ជាង ១​សែន​នាក់ កើនឡើង ៩៣.៥៩% ក្នុងនោះ​ខេត្ត​គោលដៅ​សំខាន់ៗ​រួមមាន​៖ សៀមរាប​កើនឡើង​ប្រមាណ ១៣.៩៣% ខេត្ត​ព្រះសីហនុ​កើនឡើង​ប្រមាណ ៦.៥០% កំពត កើនឡើង​ប្រមាណ ៥១.៦៤% ហើយ​ក្នុងនោះ​អ្នក​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​បូកគោ មាន ចំនួន​ប្រមាណ ៦៩៧០០​នាក់ បាត់ដំបង​កើនឡើង​ប្រមាណ ៩៤.៣៥% រាជធានី​ភ្នំពេញ កើនឡើង​ប្រមាណ ៨.៤៧% កោះកុង​កើនឡើង​ប្រមាណ ១៦៤% ក្រចេះ​កើនឡើង​ប្រមាណ ៧.៩១% រតនគិរី​កើនឡើង​ប្រមាណ ៥.៧០% មណ្ឌលគិរី​កើនឡើង​ប្រមាណ ១៨.០៣% ស្ទឹងត្រែង​កើនឡើង​ប្រមាណ ៩.៤២% កំពង់ស្ពឺ​កើនឡើង​ប្រមាណ ៤.២០% ព្រះវិហារ​កើន ឡើង​ប្រមាណ ១៨.៣៣% និង​ខេត្តកំពង់ធំ​កើនឡើង​ប្រមាណ ២៥៨.៨០%​។​នេះ​បើតាម​របាយ ការណ៍​របស់​ក្រសួងទេសចរណ៍​ដែល​បានចេញ​ផ្សាយ នា​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​។​
ក្រសួងទេសចរណ៍​បាន​បន្ថែមថា យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​យើង​​សង្កេតឃើញថា ភ្ញៀវទេសចរ​មានការ​កើនឡើង​ខ្លាំង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​ដោយសារ​គោលនយោបាយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ ដែល​ធ្វើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ​ជម្រុញឱ្យមាន​ការធ្វើដំណើ​រ​កម្សាន្ត​។ ម្យ៉ាង​វិញ​ដោយ មានការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត បាន​ខិតខំ​យក ចិត្ត​ទុកដាក់​អនុវត្តន៍​តួនាទី​ភារកិច្ច​ជម្រុញ​ដល់​ការងារ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បាន កាន់តែ​ល្អប្រសើរ​ឡើងជា​លំដាប់ ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​តំបន់​រមណីយដ្ឋាន​នានា មាន​​ភាពល្អប្រសើរ មាន​សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អប្រសើរ ហើយ​តម្លៃ​ម្ហូប​​អាហារ​នៅតាម​រមណីយដ្ឋាន​នានា ពុំមាន​ការឡើង​ថ្លៃ​គួរអោយកត់សំគាល់​ឡើយ​៕