ស្ត្រី​អង់គ្លេស​ម្នាក់​ត្រូវបាន​ក្របី​នៅ​ភូមិ​កោះរ៉ុង​សន្លឹម ដែ​ញ​វ័ធ​ឲ្យ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់ កាលពី​ព្រឹក​ដ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​សត្វ​ក្របី របស់​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង​សន្លឹម ក្រុង​-​ខេត្ត​ព្រះសីហនុ​វ័ធ​អោយ​រងរបួស​ធ្ងន់ បញ្ជូនមក​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំការ​នៅលើ​កោះរ៉ុង​សន្លឹម បានអោយដឹងថា ស្ត្រី​រងគ្រោះ​មាន ឈ្មោះ Chids Fiona ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ជនជាតិ​អង់គ្លេស ខណ​:​កំពុង​ដើរ​កំសាន្ត​នៅលើ​កោះរ៉ុង​សន្លឹម បាន ជួប​ក្របី​អ្នកស្រុក ដែល​លែង​ចោល​នៅលើ​កោះ ក៏ត្រូវ​ក្របី​ដេញ​វ័ធ​របួស​ជើង​ទាំងពីរ​ធ្ងន់ធ្ងរ​។​

​ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដឹក​តាម​អូប័រ​ចេញពី​កោះរ៉ុង មកដល់​ដីគោក​ក្រុងព្រះសីហនុ ដើម្បី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួចហើយ នៅ​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។ កម្លាំង​នគរបាល អោយដឹងថា បន្ទាប់ ពី​ដឹក​មកដល់​ដីគោក​ត្រង់ចំណុច​ផែ​ទូក​ជិត​កំពង់ផែ​រួចមក ជនរងគ្រោះ​ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះ ដឹកយក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួលបាន​ព្យាបាល​ភ្លាមៗ​ដែរ​៕​