ព្រឹទ្ធសភា នឹង​បន្ត​ប្រជុំ​ពិនិត្យ​បន្ថែមលើ​រដ្ឋធម្មនុញ្ញស្តីពី​ការ​ប្រមាថ​ព្រះមហា ក្សត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី ២០ ខែកុម្ភៈ​ឆ្នាំ ២០១៨ នេះ​បាន​បើ​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​លើក​សេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ​និង​វិសោធនកម្ម​ច្បាប់​ព្រហ្ម​ទ​ណ ស្តីពី​ី ការ​ជេ​ប្រមាថ ព្រះមហាក្សត្រ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត​។

កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់​១៣​រូប​។ កិច្ច​ប្រជុំបាន​ដំណើរការ និង​លើ​យក​របៀបវារៈ​ចំនួន​៤ មក​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ដើម្បី​ដាក់​ទៅក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​នៅពេល​ខាងមុខ​នវ​
​របៀប​វា​រះ​សំខាន់ៗ​ទាំង​៤​នោះ​រួមមាន ៖
១- ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា ៤៩ មាត្រា ៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
២- ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។​
៣- ការពិភាក្សា​និង​អនុម័ត សេចក្តី​ព្រាប់​ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
៤- ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។​
សូមជម្រាបថា​សេចក្តីព្រាងច្បាប់​ខាងលើនេះ​ត្រូវបាន​រដ្ឋសភា​លើ​ដៃ​អនុម័ត​រួច​កាលពី ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០១៨ កន្លងមកហើយ​។

១-​រដ្ឋសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មា ត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា ជាណា ចក្រ​កម្ពុជា មាន​៣​មាត្រា​ដោយ អង្គសភា បានអនុម័ត​យល់ព្រម ទ​ទួ លយ​ក សេ ច​ក្តី ព្រាង ច្បាប់​ធម្មនុញ្ញ មក​ពិចារណា​មាន​ចំនួន ១២៣​សំឡេង​។
២-​អង្គសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដែលមាន​ពីរ​មាត្រា​ហើយ បានអនុម័ត​យល់ព្រម លើ​មាត្រា​២ មាន​ចំនួន ១២៣​សំឡេង​។​

៣. អង្គសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តី​ព្រាប់​ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ អង្គសភា​បានអនុម័ត​យល់ ព្រម​លើ សេច ក្តី​ព្រាង​ច្បាប់​ទាំងមូល​មាន​ចំនួន​១១៧​សំឡេង​។​

៤-​អង្គសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ ច្បាប់​នេះ មាន​បី​មាត្រា​និង​ត្រូវបាន​អនុម័ត លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​មាន​ចំនួន​១២១​សំឡេង​។

សូមជម្រាបថា បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ពុធ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​១១ ព្រឹទ្ធសភា​នីតិកាល​ទី​៣ ដើម្បី​ពិនិត្យ​លើ​របៀបវារៈ​ដែល​នឹងត្រូវ​ពិភាក្សា​មាន​៖១-​ពិនិត្យ​និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។​២-​ពិនិត្យ និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ។​៣-​ពិនិត្យ​និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១​និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ។​៤-​ពិនិត្យ​និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​៕