ជប៉ុន​ផ្តល់​ថវិកា​ជាង​៧​លាន​ដុល្លារ និង​​សម្ភារៈ​ចាំបាច់​មួយចំនួន​ដល់ គ​.​ជ​.​ប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨០០​លាន​យ៉េន ស្មើនឹង​ប្រមាណ ៧,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​

​ការចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ក​កុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​នេះ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ហិប​ឆ្នោត ព្រមទាំង​សម្ភារៈ​ចាំបាច់​ដទៃទៀត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ផងដែរ​៕​