ផ្សព្វផ្សាយ​គោល​ការ​គ្រឹះ​របស់​កាកបាទ ក្រហម​-​អឌ្ឍចន្ទ​ក្រហម នៅ​សាលា ខណ្ឌ​មានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​ភ្នំពេញ​៖ ពិធី​ផ្សព្វផ្សាយ​គោល​ការ​គ្រឹះ​របស់​កាក​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ច្បាប់​មនុស្សជាតិ និង​កាកបាទក្រហមកម្ពុជា បានរៀបចំ​ធ្វើឡើង​នៅ​សាលាខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​អង្គារ​៦​កើត ខែផល្គុន ឆ្នាំរកា នព្វ​ស​ក័ ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយបាន​សហការ​រវាង​ប្រតិភូ​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ ដែល​ទទួលបាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​លោកជំទាវ ជា សុ​ម៉ាលី នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា​និង​លោក ឌី រ័​ត្ឋ​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ លោក សោម ចន្ទ្រា នាយករង​កាកបាទក្រហម​សាខា​រាជធានី​ភ្នំពេញ ព្រមទាំង​អស់លោក​-​លោកស្រី​ក្រុមការងារ​ក​.​ក្រ​.​ក​សង្កាត់​ទាំង​៧ ក្រុមការងារ​ក​.​ក្រ​.​ក​ផ្សា​រទាំង​៣ និង​អ្នកស្ម័គ្រចិត្ត​ជាច្រើន​នាក់​ទៀត​សរុប​១០០​នាក់​។​

លោក ឌី រ័​ត្ឋ​ខេ​ម​រុណ បាន​ឲ្យ​ដឹងថា គោលបំណង​បើគ​វគ្គ​ផ្សព្វផ្សាយ គឺ​ដើម្បី​បង្កើន​ចំណេះដឹង​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​គណៈ​កិ​តិ្ត​យស គណៈកម្មការ អនុសាខា ក្រុមការងារ​អនុសាខា​សង្កាត់ និង​ផ្សារ អ្នកស្ម័គ្រចិត្ត​តាម​បណ្តា​ភូមិ​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ព្រឹក​នេះ ជាពិសេស​ឲ្យ​ផ្តោតលើ​ការយល់ដឹង​ឲ្យ​កាន់តែច្បាស់​ពី​ប្រវត្តិ​ចលនា​គោល​ការ​គ្រឹះ​ច្បាប់​មនុស្សធម៌ អន្តរជាតិ ការលើកកម្ពស់​តម្លៃ​មនុស្សធម៌ ដើម្បី​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ជាពិសេស​ទៅទៀត​នោះ គឺ​ក្រោយពី​ទទួល​នូវ​ការ​វគ្គ​បណ្តុះបណ្តាល​យកទៅ​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​បន្តទៅ​ពលរដ្ឋ​ឲ្យ​កាន់តែ​យល់ដឹង​ទូលំទូលាយ​ឲ្យ​កាន់តែច្បាស់​។​

នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ ក៏​ទទួលបាន​គ្រូ​បង្គោល​៥​រូប និង​ដឹកនាំ​ធ្វើ​បទ​អន្តរាគមន៍​ពី​សំណាក់​លោក គង់វង្ស សីហ៍​វិសាល ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កាកបាទក្រហមកម្ពុជា​។ គួរ​បញ្ជាក់ថា វគ្គ​ផ្សព្វផ្សាយ​នេះ​ប្រព្រឹត្ត​ធ្វើឡើង​ពេញ​១​ថ្ងៃ​៕