អាមេរិក​ទទូច​ចង់បាន​កិច្ចសហប្រតិបត្តិ ការ​រុករក​អដ្ឋិធាតុ​ទា​ហា​ខ្លួន​នៅ​កម្ពុជា​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​ភ្នំពេញ​៖ សហរដ្ឋអាមេរិក​បាន​នូវ​បំណង​ដ៏​ខ្លាំងក្លា​របស់​ឡើង​ចង់ឃើញ​កម្ពុជា​បន្ត​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន​ឡើងវិញ ខណៈដែល​កម្ពុជា​បន្ត​បញ្ជាក់ថា ឲ្យ​តែ​អាមេរិក​ផ្តល់​ទិដ្ឋិ​ការ​សម្រាប់​មន្ត្រី​ទូត​កម្ពុជា​ឡើងវិញ កិច្ចសហប្រតិបត្តិការ​នេះ​ក៏មាន​ដង្ហើម​ឡើងវិញ​ផងដែរ​។​

​ការបង្ហាញ​បំណង​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​លើដី​កម្ពុជា​នេះ បានធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ រសៀល​ថ្ងៃទី​២០​ខែ កុម្ភៈ នេះ ក្នុងជំនួប​រវាង​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក រ៉ូ​ត​នី ហ្វី​លីន​ហាយ​សិន (Rodney Frelinghuysen) ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​បែងចែក​ថវិកា ជាតិ​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក​ជួប ពិភាក្សា​ការងារ​។​

លោក ជុំ​សុន្ទរី មាន​ប្រសា​ស​ន៏​បញ្ជាក់ថា​៖​នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​អំពី​បំណង​របស់​សម្តេច​តេ​ជោ ចង់​មាន​កិច្ចសហការ​ល្អជា​មួយ​អាមេរិក​និង​ពង្រឹងពង្រីក​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​ពិភាក្សា​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​នៅ​អាមេរិក​មក​កម្ពុជា​វិញ​។

អ្នកនាំពាក្យ​បន្តថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​នូវ​ការ​រឹតត្បិត​មន្ត្រីការទូត​ក​ម្ពុ​ជា ខណៈដែល​កម្ពុជា មាន​កិច្ច​សហ ការ​យ៉ាង​ពេញលេញ​ជាមួយ​អាមេរិក​។ រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ពី​ជំហរ​និង​បន្ត​សហការ​ផ្នែក​មនុស្សធម៌​ជាមួយ​ភាគី​អាមេរិក​បើសិនជា​សហរដ្ឋអាមេរិក​ទំលាក់​ចោលការ​រឹតត្បិត​លើ​លិខិតឆ្លងដែន​របស់​មន្ត្រីជាន់ខ្ពស់​ការទូត​កម្ពុជា គឺ​កម្ពុជា​បន្ត​អនុវត្ត​ភ្លាម​។​

​លោក រ៉ុ​ត​នី បានបញ្ជាក់​ថាស​ភា​អាមេរិក​មាន​គោលដៅ​រក្សា​ការសន្ទនា​ជាមួយ​កម្ពុជា ជាពិសេស​លើ​ការពង្រីក​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​។ កម្ពុ​ជាមាន​កិច្ចសហការ​ល្អ​ប​ប្រសើរ​លើ​កិច្ចសហការ​ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា ហើយ​អាមេរិក ចង់បាន​កិច្ចសហការ​នេះ​ឡើងវិញ​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​អះអាងថា កម្ពុជា បាន​សហការ​យ៉ាង​ពេញលេញ​ដោយ​ចាត់ ទុកជា​ការងារ​មនុស្ស​ធម៌​ដើម្បី​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ព្រំដែន​ឡាវ​។ ការផ្អាក​បណ្តោះអាសន្ន គឺជា​ការឆ្លើយតប​និង​ការសម្រេច​គ្មាន​ហេតុផល​លើ​ការ​រឹតត្បិត​មកលើ​មន្ត្រីជាន់ខ្ពស់​ការបរទេស​កម្ពុជា ។​កម្ពុជា​និង​បន្ត​ការស្វែងរក​អដ្ឋិ ធាតុ​ទាហាន​អាមេរិក​ភ្លាមៗ​នៅពេលដែល​អាមេរិក​ដក​ការ​រឹតត្បិត​នៃ​ការដក​លិខិត​ការទូត​ដល់​មន្ត្រីការទូត​កម្ពុជា ។​

លោក រ៉ុ​ត​នី ក៏បាន​ពិគ្រោះ​យោបល់​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា អាមេរិក​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្តទៀត​និង​បន្ត​កិច្ចសហការ​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា​។ អាមេរិក​មាន​ដៅ​សំខាន់​រក្សា​ការសន្ទនា​រវាង​ប្រទេស​ទាំងពីរ និង​សង្ឃឹមថា កម្ពុជា បន្ត​ទទួល​ស្វា​គម​ន៏​គណៈប្រតិភូ​អាមេរិក​មក កម្ពុជា​។​

​សូមបញ្ជាក់ថា​,​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុ​ជានា​សង្គ្រាម​នៅ​វៀត ណា​ម​មាន​ចំនួន​៩០​នាក់ ហើយ​ចាត់​តាំងពី​ឆ្នាំ​១៩៩២​មក​កម្ពុជា​សហការ​ជាមួយ​អាមេរិក​រហូតមកដល់​ពេលនេះ បាន​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាន​ចំនួន​៤២​នាក់​នៅ​៤៨​នាក់​ទៀត​និង​បាន​បាត់​ខ្លួន​នៅក្នុង​ទឹកដី​កម្ពុជា តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​៕​ (​រូបថត អាស៊ីសេរី)